អត់ដឹងខ្លួនសោះ! សុខៗ សេង មង្គល ត្រូវអ្នកលេងបណ្ដាញសង្គមម្នាក់ជេរប្រមាថបែបនេះ
លោក សេង មង្គល ដែលជាតារាសម្ដែងប្រុសរូបសង្ហាសាច់ដុំធំៗដ៏មានប្រជាប្រិយភាពមួយរូបក្នុងសង្គមសិល្បៈ ដោយទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់ តាមរយៈការសម្ដែងខ្សែភាពយន្តរបស់លោក ដែលភាគច្រើនលោកបានក្ដោបតំណែងជាតួឯកប្រុស។
យ៉ាងណាមិញ តារាសម្ដែងប្រុសមានទាំងសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សង្ហារូបនេះ កន្លងមកមិនធ្លាប់ឃើញលោកមានបញ្ហាជាមួយអ្នកណាម្នាក់ឡើយ។
ស្រាប់តែថ្មីៗនេះ បានឃើញនៅលើបណ្ដាញសង្គមរបស់តារាប្រុសរូបនេះ បង្ហោះសារក្រោយពីមានអ្នកលេងបណ្ដាញសង្គមម្នាក់ បានផ្ញើសារមកលោក ដោយប្រើពាក្យមិនសមរម្យទាំងដែលលោកមិនបានធ្វើអ្វីខុសសោះ។ ភ្លាមនោះ ក្រោយពីឃើញតារាប្រុសរូបនេះ បង្ហោះលើបណ្ដាញសង្គមបែបនេះ ធ្វើឱ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គម ជាពិសេសអុ្នកគាំទ្ររបស់លោក មិននៅបង្អង់យូរឡើយ ដោយនាំគ្នាបញ្ចេញមតិទាក់ទងនឹងរឿងនេះជាបន្តបន្ទាប់៕