ស្ងាត់ៗ Rain សំងំទិញអគារមួយតម្លៃជាង ៨០ លានដុល្លារ ចំកណ្ដាលបេះដូងក្រុងសេអ៊ូល
យោងតាមសេចក្តីរាយការណ៍ផ្តាច់មុខពី Newsen បានឱ្យដឹងថា លោក Rain ដែលជាកំពូលតារាកូរ៉េ បានទិញអគារយកមួយនៅតំបន់ Seocho-dong ក្នុងតម្លៃ ៩២ ពាន់លានវ៉ុន (ស្មើនឹង ៨០.៦ លានដុល្លារ) ។
អគារនេះមានទីតាំងស្ថិតនៅចម្ងាយពីស្ថានីយ Gangnam ដែលមានទំហំ ២.៩០៤ ម៉ែត្រការ៉េ ផ្នែកខាងក្នុងអាគារ ។ បច្ចុប្បន្នអគារនេះ មានកន្លែងអាជីវកម្មជាច្រើន រួមមានទាំងមន្ទីរពេទ្យគ្លីនិក ហាងលក់សម្លៀកបំពាក់ ស្បែកជើង ហាងគ្រឿងអលង្ការ និង ហាងកាហ្វេ ។ បើតាមការរាយការណ៍តំបន់នេះ អាចរកចំណូលបានជាង ២០០ លានវ៉ុន (ប្រហែល ១៧៥ ០០០ ដុល្លារ) ក្នុងមួយខែ ។
បន្ថែមពីខាងលើ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានលក់អគាររបស់គាត់នៅតំបន់ Cheongdam-dong ក្នុងតម្លៃ ៤៩.៥ ពាន់លានវ៉ុន (ស្មើនឹង ៤៣.៤ លានដុល្លារអាមេរិក) ចំណេញបានរហូត ៣០ ពាន់លានវ៉ុន (ស្មើនឹង ២៦.៣ លានដុល្លារ) ពីការលក់អាគារនេះផងដែរ ៕
ប្រភព៖ Newsen