រឿងភាគថ្មីរបស់ Pon Nawasch និង Bua Nalinthip ទើបបញ្ចប់ ជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមរឿងល្បីៗទាំង ១០
រឿងភាគ «Praomook» ដែលមានតារាសម្ដែងដៃគូស័ក្តិសម លោក Pon Nawasch និង កញ្ញា Bua Nalinthip ជាតួអង្គឯក បានចាក់ផ្សាយបញ្ចប់កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ។ រឿងនេះបានទទួលការគាំទ្រ និង មតិល្អៗពីទស្សនិកជននៅក្នុងប្រទេស និង ក្រៅប្រទេសជាច្រើនទៀតដែលបានទស្សនា ។
អំឡុងពេលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ រឿងថ្មីមួយនេះ ទទួលការគាំទ្រខ្លាំងនៅលើបណ្តាញសង្គម Twitter ហើយភាគបញ្ចប់ក្នុងរឿងភាគនេះ គឺទទួលបានចំណាត់ថ្នាក់ ៣,៧ ។
គួរបញ្ជាក់ផងដែរថា «Praomook» ទទួលបានការវាយតម្លៃជាមធ្យម ២,៦៥ ភាគរយ ។ ជាលទ្ធផលរឿងភាគមួយនេះ បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីរឿងភាគដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត នៅឆមាសទីមួយនៃឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ៕
ប្រភព៖ Thaiupdate