ស្រីស្អាត ៥ រូប ស្ម័គ្រស្នេហ៍សេដ្ឋី ទទួលបានថ្លៃបណ្ណាការច្រើនជាងគេបំផុតក្នុងវិស័យសិល្បៈ
មានមហាជនមិនតិចទេ ដែលបានជ្រាបច្បាស់ពីប្រវត្តិរឿងរ៉ាវជីវិតការងាររបស់តារាស្រីល្បីៗ នៅក្នុងដួងចិត្តរបស់ពួកគេ តែក៏មានមហាជនមិនតិចដែរ ដែលមិនទាន់បានដឹងថា កំពូលតារាស្រីប៉ុន្មានដួងដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីនោះទេ ចំណែកឯថ្លៃបណ្ណាការក្នុងថ្ងៃរៀបការ ក៏ទទួលបានពីស្វាមីមហាសាលមិនចាញ់គ្នាឡើយ។ តារាស្រីទាំងនោះ រួមមាន៖
១. តារាស្រី Pinky Savika
បើនិយាយពីតារាស្រីនាង Pinky Savika វិញ មានមហាជនមិនតិចទេដែលស្គាល់នាង ថាជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងរង្វង់សិល្បៈ។ បើក្រឡេកមកមើលពីជីវិតគូរបស់នាងវិញ បើទោះបីជានាងបានលែងលះជាមួយស្វាមីហើយក្តី តែនាងក៏ធ្លាប់ជាតារាស្រីទី ១ ដែលទទួលបានថ្លៃបណ្ណាការច្រើនជាងគេបំផុតពីស្វាមី ពោលគឺ បានរហូតទៅដល់ ១០ លានដុល្លារឯណោះ។
២. តារាស្រី Chompoo Ariya
ជឿថាអ្នកគ្រប់គ្នាប្រាកដជាបានដឹង និង ស្គាល់ហើយពីតារាស្រីនាង Chompoo Ariya មិនត្រឹមតែជាតារាសម្តែងដែលមានសម្ថភាពនោះទេ តែបច្ចុប្បន្ននាងក៏ជាអ្នកម្តាយរបស់កូនភ្លោះដ៏គួរឱ្យស្រឡាញ់ពីរនាក់ថែមទៀតផង។ បើនិយាយពីរឿងថ្លៃបណ្ណាការដែលនាងទទួលបានពីស្វាមីនៅក្នុងថ្ងៃមង្គលការវិញ ច្រើនមហាសាលតែម្តង ពោលគឺទទួលបានរហូតទៅដល់ជាង ៣ លានដុល្លារឯណោះ ។
៣.តារាស្រី Nune Woranuth
រីឯ តារាស្រីនាង Nune Woranuth វិញ ក៏មិនចាញ់កំពូលតារាស្រីល្បីផ្សេងដែរ មិនថា សម្រស់ កេរ្ដិ៍ឈ្មោះ ឬ ទ្រព្យសម្បិត្ត។ ក្រៅពីទទួលបានងារជាតារាល្បីនៅក្នុងពិភពសិល្បៈហើយ នាងថែមទាំងជាកូនប្រសាររបស់សេដ្ឋីពាន់លានល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ ថែមទៀតផង។ ចំណែកឯ ថ្លៃបណ្ណាការដែលនាងទទួលបានពីស្វាមីក្នុងថ្ងៃមង្គលការវិញ គឺបានរហូតទៅដល់ជាង ១ លានដុល្លារ។
៤. តារាស្រី Margie Rassi
បើក្រឡេកមកមើល អ្នកម្តាយកូនពីរ នាង Margie Rassi វិញ អាចចាត់ទុកថាជាតារាស្រីមួយរូប ដែលមានសំណាង រស់នៅលើគំនរទ្រព្យមហាសាល។ បើនិយាយពីជីវិគូរបស់នាងវិញ ក៏សមតាមបំណង ព្រោះបានស្វាមីយល់ចិត្ត និង ជាកូនពៅក្នុងត្រកូលគ្រួសារអភិជនទៀតផង។ ក្នុងថ្ងៃមង្គលការ តារាស្រីជួរមុខរូបនេះ ទទួលបានថ្លៃបណ្ណាការរហូតទៅដល់ជាង ១ លានដុល្លារ។
៥. តារាស្រី Bitoey
បើនិយាយចំពោះតារាស្រីនាង Bitoey វិញ ថ្មីៗនេះ នាងទើបតែទទួលបានតំណក់ឈាមកូនដំបូងជាមួយនឹងស្វាមីរបស់នាង DJ Man។ ចំណែកឯ ថ្លៃបណ្ណាការដែលនាងទទួលបានពីស្វាមីក្នុងថ្ងៃរៀបការវិញ ក៏មិនតិចដែរ ពោលគឺទទួលបានរហូតដល់ទៅ ១ លានដុល្លារ៕