យូរៗឃើញ Nune Woranuch និង ស្វាមី នៅក្បែរកៀកកើយគ្នាម្តង មហាជនលាន់មាត់បែបនេះគ្រប់គ្នា
ពិតណាស់ មហាជនប្រហែលជាបានជ្រាបមកហើយពី Nune Woranuch ជាតារាសម្តែងស្រីជួរមុខមានភាពល្បីល្បាញ ទាំងក្នុង និង ក្រៅប្រទេស ហើយលើសពីឈ្មោះជាតារាល្បីទៀត តារាស្រីរូបនេះ ក៏ជាកូនប្រសាសេដ្ឋីសិង្ហាបៀរ ដ៏មានឈ្មោះល្បីទៀតផង ។ ទោះជាយ៉ាងនេះក្តី ក៏តារាស្រីរូបនេះនៅតែបន្តការងារសិល្បៈមិនឱ្យបាត់មុខឡើយ ។
បើក្រឡេកមកមើលពីជីវិតគូរបស់នាង និង លោក Tod ដែលជាស្វាមីវិញ ឃើញថាបើទោះបីអ្នកទាំងពីររៀបការជាមួយគ្នាអស់ជាង ១១ ឆ្នាំហើយក្តី តែហាក់បីមិនសូវបង្ហាញរូបភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមឱ្យអ្នកគាំទ្របានឃើញនោះឡើយ នាពេលកន្លងមកនេះ ។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ហាក់ដូចជាខុសសព្វមួយដង ដោយកាលពីថ្មីៗកន្លងទៅនេះ អ្នកទាំងពីរបានធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង បន្ទាប់ពីឃើញអ្នកទាំងពីរបង្ហោះរូបអង្គុយក្បែរគ្នា ខណៈពេលដែលសម្រាកពីការលេងស្គីជាមួយគ្នារួច ។
ការបង្ហោះរូបភាពដ៏កម្រមួយសន្លឹករបស់អ្នកទាំងពីរនេះ បានធ្វើឱ្យមហាជនមហាជនមិនតិចទេកំពុងញញឹមបិទមាត់មិនជិត ហើយថែមទាំងចូលទៅខមមិនលើការបង្ហោះរបស់អ្នកទាំងពីរដោយក្តីរំភើបចិត្តថា «រូបភាពដ៏កម្រមួយនេះ ឃើញហើយពិតជាអៀនជំនួសណាស់ ព្រោះរូបភាពបែបនេះមានមិនច្រើនទេសម្រាប់ពួកយើងដែលចង់ឃើញ» ។
យ៉ាងណាមិញ បើទោះបីជាតារាស្រី Nune Woranuch និង ស្វាមីមិនសូវលេចមុខក្នុងរូបភាពផ្អែមល្ហែមជាមួយគ្នាក្តី តែពួកគេតែងតែលេចវត្តមាននៅក្នុងការងារសប្បុរសធម៌ជាមួយគ្នាមិនដែលដាច់ឡើយ ៕