ដឹងតែកក្រើកទៀតហើយ! ស្រីស្អាត Son Ye Jin នឹងត្រឡប់មកវិញឆាប់ៗ តាមរយៈខ្សែភាពយន្ដមួយនេះ
តារាសម្ដែងស្រី Son Ye Jin នឹងវិលត្រឡប់មកម្តងទៀតជាមួយនឹងភាពយន្តថ្មីខ្នាតតូចរបស់ JTBC រយៈពេល ១ ឆ្នាំ បន្ទាប់ពីទទួលការភាពជោគជ័យក្នុងការគាំទ្រខ្លាំង តាមរយៈរឿងភាគកូរ៉េដ៏ល្បីល្បាញ «Crash Landing On You» ដែលសម្ដែងរួមគ្នាជាមួយនឹងតារាសម្ដែងប្រុស Hyun Bin ។
បើតាមការបង្ហើបបានឱ្យដឹងថា ទាក់ទងនឹងរឿងថ្មីបែបមនោសញ្ចេតនា «Thirty Nine» ដែលតារាស្រីខាងលើបានចូលរួមសម្តែងនេះ គឺឆ្លុះបញ្ចាំងចេញពីរឿងរ៉ាវរបស់មិត្តភក្តិ ៣ នាក់ដែលជិតឈានចូលវ័យ ៤០ ឆ្នាំ ។ រឿងនេះដឹកនាំសម្ដែងដោយលោក Kim Sang Ho និង និពន្ធរឿងដោយ Yoo Young Ah ។
នៅក្នុងរឿងនេះដែលតារាសម្ដែងស្រីរូបនេះ បានដើរជាតួអង្គ Cha Mi Jo ជាប្រធានការិយាល័យគ្រូពេទ្យជំនាញខាងសើស្បែក នៅក្នុងទីក្រុង Gangnam ជាមួយនឹងតារាសម្ដែងស្រី Jeon Mi Do ។
គួរបញ្ជាក់ផងដែរថា រឿងនេះដែរគ្រោងនឹងចាប់ផ្តើមថតនៅអំឡុងខែសីហានេះ ៕
ប្រភព៖ Allkpop