Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ស្មានថា ករុណា ពេជ្រ និង នារីរូបស្រស់នោះជាគូគាប់ ពេលដឹងការពិត បាក់ចង្កេះ!
តារា

ស្មានថា ករុណា ពេជ្រ និង នារីរូបស្រស់នោះជាគូគាប់ ពេលដឹងការពិត បាក់ចង្កេះ!

អត្ថបទដោយ​៖ Vathey មិថុនា ២៤, ២០២១

ថ្មីៗនេះ មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មថោន គឺលោក ករុណា ពេជ្រ កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះ បានបង្ហោះរូបស្និទ្ធស្នាលជាបន្តបន្ទាប់ជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ ។ លើសពីនោះ រូបភាពទាំងនោះបានបង្ហាញថាលោក ករុណា ពេជ្រ និង នារីរូបនោះ មានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ប្រៀបដូចជាសង្សារខណៈពួកគេបានទៅបោះតង់កម្សាន្តនៅឯទឹកជ្រោះយ៉ាងរ៉ូមែនទិកទៀតផង ។

ជាការពិតណាស់ ចូលប្រឡូកក្នុងវិស័យសិល្បៈប្រមាណជាជិត ២០ ឆ្នាំមកនេះ លោក ករុណា ពេជ្រ មិនដែលលេចឭដំណឹងថាលោកមានម្ចាស់បេះដូងម្តងណាឡើយទេ ដែលនេះជាហេតុធ្វើឱ្យមហាជនមានការសង្ស័យព្រោងព្រាតថា នារីរូបនោះអាចជាគូស្នេហ៍លោកផងមិនដឹង ។

យ៉ាងណាមិញ ក្រោយពីមានការសង្ស័យយ៉ាងច្រើនពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ម្ចាស់សាមីខ្លួនក៏មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេ តែយ៉ាងណាក្តីបើតាមប្រភពស្និទ្ធស្នាលបានឱ្យដឹងថា នារីស្អាតរូបស្រស់ថតនៅក្បែរកៀកកើយលោក ករុណា ពេជ្រ រូបនោះ គឺជាតារាសម្តែងកញ្ញា កុសម៉ា ភីរ៉ាផា ។ ជាងនេះទៅទៀត រូបភាពដែលកំពុងចែកចាយបង្ហោះព្រោងព្រាតនោះ គឺជាការសម្តែងចម្រៀងកាយវិការក្នុង MV ថ្មីរបស់លោក ករុណា ពេជ្រ មានចំណងជើងថា «មន្តស្នេហ៍កំពង់ស្ពឺ» ។

គួរបញ្ជាក់បន្ថែមថា MV «មន្តស្នេហ៍កំពង់ស្ពឺ» នេះ ជាបទចម្រៀងដំបូងហើយនៅក្នុងឆ្នាំ ២០២១ នេះ របស់លោក ករុណា ពេជ្រ បន្ទាប់ពីលោកបានផ្អាកការចេញបទចម្រៀងថ្មីអស់រយៈពេលជាយូរមកនេះ ក៏ព្រោះតែការមមាញឹកក្នុងការមើលថែលោកឪពុកនោះ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់