តួស្រី Nanno ជាតារាស្រីថៃម្នាក់គត់ដែល Harry Styles ធ្វើរឿងនេះដាក់
ជាការពិតណាស់ បើនិយាយនៅលើបណ្តាញសង្គម Instagram របស់សិល្បករ-ការិនី នៅក្នុង និង ក្រៅប្រទេសជាច្រើន គឺទទួលបានការតាមដានពីសំណាក់មហាជនជាច្រើនស្ទើគ្រប់បណ្តាប្រទេស ដោយតារាខ្លះមាន follower ដល់ទៅខ្ទង់សែន ដល់ខ្ទង់លានក៏មាន។ យ៉ាងណាក៏ដោយ បើទោះជាមានអ្នក follow ពួកគេច្រើនសម្បើមក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើល following ពោលគឺអ្នកដែលតារាល្បីៗទាំងនោះចុច follow វិញនោះ គឺមានតិចណាស់ ហើយ ខ្លះគឺសឹងតែមិនមានតែម្តង ។
ជាក់ស្តែង បើក្រឡេកទៅមើលតារាស្រីថៃនាង Kitty Chicha ជាតារាចម្រៀង តារាម៉ូដែល និង តារាសម្តែងពេញនិយមនាពេលបច្ចុប្បន្ន ដោយមហាជនច្រើនប្រទេសបានស្គាល់នាងច្បាស់ជាតួអង្គ Nanno ក្នុងរឿង «Girl From No Where» ក៏ជាតារាស្រីម្នាក់ឈរលើកំពូលតារាងមានអ្នក follow ក្នុងគណនី Instagram ខ្ពស់ ដល់ទៅ ជិត ៤ លាននាក់ឯណោះ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នគាំទ្រកាន់តែចាប់អារម្មណ៍ទៀតនោះ តាមរយៈចំនួនអ្នក follow Instagram របស់ Kitty ប្រមាណ ៣.៦ លាននាក់ គឺសំបូរទៅដោយតារាៗក្រៅប្រទេសជាច្រើន ដោយក្នុងនោះសូម្បីតែតារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Harry Styles ក៏ជា Follower របស់នាងដែរ ។
គួរឱ្យដឹងថា តារាចម្រៀងអតីតអាមេរិកសមាជិក One Direction លោក Harry Styles មាន follower លើគណនី Instagram ដល់ទៅ ៣៨.៩ លាននាក់ ប៉ុន្តែក្រឡេកមកមើល Following មានតែចំនួន ៣៥០ នាក់ ប៉ុណ្ណោះ ហើយក្នុងនោះតារាថៃ គឺមានតែ Kitty Chicha ម្នាក់គត់ដែលលោកបានចុច Follow ៕