បាត់មុខអស់ ២០ ឆ្នាំពីសិល្បៈ គឹម លក្ខិណា ធ្វើឱ្យមហាជនពោលពាក្យនេះ
អស់រយៈពេល ២០ ឆ្នាំមកហើយ ដែលតារាចម្រៀងល្បីឈ្មោះនាង គឹម លក្ខិណា បានរសាត់ឆ្ងាយចេញពីរង្វង់សិល្បៈទៅរួមរស់ សាងសុភមង្គលជាមួយក្រុមគ្រួសារនៅឯសហរដ្ឋអាមេរិក។ ចាប់តាំងតែទៅរស់នៅទីនោះ តារាចម្រៀងសំឡេងពីរោះ គឹម លក្ខិណា ហាក់ជាពុំសូវបានវិលមកលេងស្រុកកំណើតឡើយ។ គេចាំបានថា នាង ធ្លាប់មកស្រុកខ្មែរម្ដងក្នុងឆ្នាំ ២០១៣ ហើយចាប់តាំងពីពេលនោះមកហាក់បីជាស្ងាត់ជ្រៀបពីវត្តមាននាង ។
v
យ៉ាងណាមិញ បើងាកមកមើលមហាជនអ្នកគាំទ្រខ្មែរឯណេះវិញ ម្នាក់ៗ ពិតជាមានចិត្តនឹករឭកនាងយ៉ាងខ្លាំងពីព្រោះថាពួកគេខានឮសំឡេងដ៏សែនពីរោះរបស់ នាង គឹម លក្ខិណា មកជាយូរណាស់មកហើយ អាចនិយាយបានថាអស់រយៈពេលពីរទសវត្សរ៍ហើយដែលនាង គឹម លក្ខិណា លាក់ខ្លួនពួនអាត្មាមិនព្រមវិលមកលេងស្រុកកំណើតខ្លួនឯង។
គួរបញ្ជាក់ផងដែរថា ក្រោយពីរៀបការមានគ្រួសារទៅ នាង គឹម លក្ខិណា ទទួលបានកូនប្រុសចំនួន ២ នាក់ជាចំណងដៃស្នេហ៍ហើយរស់នៅអាមេរិកយ៉ាងមានសុភមង្គលណាស់ ។ ក្នុងនោះដែរ មហាជនកត់សម្គាល់ថា នាងគឹម លក្ខិណា ជាតារាខ្មែរម្នាក់ដែលបានឃ្លាតដាច់ពីស្រុកកំណើតខ្លាំងជាងគេ បើធៀបទៅនឹងតារាខ្មែរផ្សេងទៀតដែលរស់នៅក្រៅប្រទេស ព្រោះថាជាញឹកញាប់ពួកគេតែងវិលមកលេង តែបើនាង គឹម លក្ខិណាវិញ គឺស្ងាត់ដំណឹងតែម្ដង ។ ដូចគ្នានោះ មហាជនក៏សង្ឃឹមថា នាង គឹម លក្ខិណា នឹង នឹករឭកអ្នកគាំទ្រខ្មែរដែរ ហើយថ្ងៃណាមួយ នាងនឹងអាចវិលមកលេងស្រុកកំណើតជួបជុំអ្នកគាំទ្រម្ដងទៀត៕