កុំថាតែអ្នកដទៃ សូម្បី ប្រាសាទ ដាវីន ក៏គិតថា ម្តាយនាង បែបនេះដែរ!
បើនិយាយពីអតីត Freshie Girl ប្រាសាទ ដាវីន គឺមានសម្រស់ស្រស់ស្អាត ល្អគន់ រូបរាង កំពស់កំពរ និង សម្បុរ មើលទៅគួរឲ្យទាក់ភ្នែកគ្មានចន្លោះនោះទេ។ លើសពីនោះ សូម្បីតែបងប្អូនរបស់តារាស្រីរូបនេះក៏ស្រស់ស្អាត សង្ហា ដូចៗគ្នាដែរ ដោយក្នុងនោះប្អូនស្រីម្នាក់របស់ ប្រាសាទ ដាវីន គឺ ប្រាសាទ ដាវី ក៏ជាតារាម៉ូដែលដូចនាងដែរ ។
ដោយឡែក បើក្រឡេកទៅមើលសម្រសប់អ្នកម្តាយរបស់ ប្រាសាទ ដាវីន ឯនោះវិញ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តក្រៅ-ក្នុងរង្វង់សិល្បៈជាច្រើនមកហើយ ធ្លាប់បានធ្លោយមាត់សរសើរថា ម្តាយរបស់តារាស្រីខាងលើនេះពិតជាស្រស់ស្អាត សាច់នៅចាំ ដោយមើលទៅច្រឡំថាជាបងស្រីរបស់នាងទៀតផង ។
ជាការពិតកន្លងមក គឺមិនត្រឹមតែមហាជន មិត្តភក្តិរបស់ ប្រាសាទ ដាវីន នោះទេ ដែលលើកសរសើរថាអ្នកម្តាយរបស់នាងពិតជានៅក្មេងវ័យជាងអាយុខ្លាំង គឺសូម្បីតែ ប្រាសាទ ដាវីន ផ្ទាល់ ក៏នាងធ្លាប់បានលើកឡើងថា ទទួលស្គាល់ថាអ្នកម៉ាក់របស់នាង នៅក្មេងវ័យ សម្រស់ស្រស់ស្អាត ដូច បងស្រីរបស់នាងអ៊ីចឹង។ គួរបន្ថែមថា ម្តាយរបស់តារាស្រី ប្រាសាទ ដាវីន ត្រូវបានគេដឹងថាជាសែស្រឡាយរបស់តារាជើងចាស់ ស៊ុនណារី ម៉ូនីកា ។
តស់! ទៅមើលសម្រស់អ្នកម្តាយរបស់តារាស្រី ប្រាសាទ ដាវីន នៅក្មេងយ៉ាងណា៖