កូនស្រីចូលដល់វ័យ ១៨ ឆ្នាំ យុគ ចិន្តា ស្រាប់តែផ្តាំផ្ញើពាក្យទាំងនេះ ដល់កូនស្រីសំណព្វ
ពិធីការិនីឆ្នើមនៅក្នុងវិស័យសិល្បៈខ្មែរ អ្នកនាង យុគ ចិន្ដា ធ្លាប់ក្ដោបបានប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់ទស្សនិកជនតាមរយៈសំឡេងពូកែវោហារ ភាពប៉ិនប្រសប់ក្នុងអាជីពសិល្បៈរបស់អ្នកនាង ។ លើសពីនោះ ពិធីការិនីរូបនេះមិនត្រឹមតែជោគជ័យលើវិស័យសិល្បៈប៉ុណ្ណោះទេ បច្ចុប្បន្នអ្នកនាងក៏មានមុខជំនួញពេញក្នុងដៃ ហើយក៏អាចចាត់ទុកបានថាជាអ្នកជំនួញស្រីម្នាក់ជោគជ័យម្នាក់ ព្រោះអ្នកនាង និង កូនស្រីក៏ក៏បានបង្កើតមុខជំនួញថ្មីបន្តបន្ទាប់ទៀត ។
ដោយឡែក បើលើកយកកូនស្រីសំណព្វចិត្តរបស់ពិធីការិនីឆ្នើមរូបនេះមកនិយាយ គេកត់ស្គាល់ឃើញបច្ចុប្បន្ន កូនស្រីអ្នកនាងកាន់តែមានរូបរាងធំពេញវ័យក្លាយជានារីក្រមុំដ៏ស្រស់ស្អាត និង មានទេពកោសល្យមួយរូប ។ យុគ ចិន្ដា បានដាក់ឈ្មោះឱ្យកូនស្រីសំណព្វចិត្តថា យុគ ដាពេជ្រ ហៅ អម ដោយកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ អម មានអាយុ ១៨ ឆ្នាំ ចំណែកឯរូបរាង មុខមាត់ សម្ដី ភាពវៃឆ្លាត ស្រស់ស្អាតសមសួនកាត់តាមម្ដាយសឹងតែទាំងស្រុង ។
ក្នុងថ្ងៃកំណើតគម្រប់ ១៨ ឆ្នាំ របស់កូនស្រីតែម្នាក់គត់អ្នកនាង យុគ ចិន្តា បានបង្ហាញក្តីស្រឡាញ់យ៉ាងខ្លាំងក្លាក្នុងនាមជាអ្នកម្តាយដល់កូនស្រី ។ លើសពីនោះ អ្នកនាងបានជូនពរ និង ផ្តាំផ្ញើនូវដំបូន្មានដ៏មានន័យដល់ អម ទៀតផង ។
ពាក្យជូនពរ និង ផ្តាំដល់កូនស្រីរបស់អ្នកនាង យុគ ចិន្តា ដែលមិនត្រឹមតែធ្វើឱ្យកូនស្រីស្តាប់បង្គាប់នោះឡើយ គឺសូម្បីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានអានហើយ ក៏គិតថាជាពាក្យដ៏ល្អសម្រាប់មនុស្សគ្រប់រូបទៀតផង ។ អ្នកនាងបានរៀបរាប់ថា «រីករាយថ្ងៃកំណើយកូនស្រី អម ឆ្នាំនេះ ឆ្នាំកូន ១៨ ហើយ ។ ថ្ងៃកំណើតកូនស្រី អ្នកម្ដាយជូនពរកូន សុខភាពល្អ និង ជាកូនល្អក្នុងជីវិត្តម្ដាយជារៀងរហូត ។ បណ្ដាំម្ដាយដែលកូនត្រូវតែចងចាំ ត្រូវមានអ្វីដែលជាខ្លួនឯង ឱ្យតម្លៃខ្លួនឯង ត្រូវមានភាពស្មោះត្រង់ជាមួយម្ដាយ ខ្លួនឯង និង មិត្តភក្តិ ត្រូវចេះឱ្យតម្លៃមនុស្ស ។ អរគុណកូនដែលចូលមកក្នុងជីវិតម្ដាយ» ៕