ឃើញច្បាស់នឹងភ្នែកពេក ស៊ិន យូប៊ីន ត្រូវថ្នាក់ដឹកនាំទូរទ្សន៍ល្បីមួយ ទម្លាយខ្ទេចពីអត្តចរិត
បើទោះជាមានវ័យក្មេងក៏ពិតមែន ប៉ុន្តែតារាសម្តែង ស៊ិន យូប៊ីន ត្រូវបានមហាជនអ្នកគាំទ្រ ក៏ដូចជាផលិករជាច្រើនបានរាប់នាងបញ្ជូលក្នុងតារាងសិល្បៈដែលទទួលបានកេរ្តិ៍ឈ្មោះទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងមានសមត្ថភាពខ្លាំងលើវិស័យសិល្បៈ ។ លើសពីនោះ តារាសម្តែងស្រីវ័យក្មេងជួរមុខរូបនេះ ក៏មានអត្តចរិតល្អរហូតធ្វើឱ្យផលិតករ អ្នកដឹកនាំ និង បណ្តាក្រុមហ៊ុនជាច្រើនតែងជ្រើសរើសនាងមករួមការងារជាមួយ ។
តួយ៉ាងថ្មីៗនេះ តារាសម្តែង ស៊ិន យូប៊ីន បានឆក់យកបេះដូងថ្នាក់ដឹកនាំមួយរូប ជាប្រធានផ្នែកកម្មវិធីផ្សព្វផ្សាយទូរទស្សន៍ PNN កញ្ញា ទូច បុប្ផា ឱ្យលើកពាក្យក្នុងចិត្តជាច្រើនមកសរសើរនាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ថា «ស៊ីន យូប៊ិន គឺជាតារាសម្តែងអាជីព (Professional Artist) ដែលអាចសម្តែងបានគ្រប់ទម្រង់ចរិតតួអង្គទាំងអស់នៅក្នុងរឿង ។ យូប៊ិន គឺជាបុគ្គលិកម្នាក់ ដែលតែងតែគោរពថ្នាក់ដឹកនាំ ស្រឡាញ់រាប់អានក្រុមការងារ ដូច្នេះហើយទើប យូប៊ិន ទទួលបានការស្រឡាញ់ចូលចិត្តពីក្រុមការងារទាំងក្មេងទាំងចាស់ ។ ចំណុចពិសេសមួយទៀត គឺរាល់គ្រប់ឈុតឆាកសម្តែងនីមួយៗ យូប៊ិន តែងមានការរៀបចំខ្លួន makeup ល្អឥតខ្ចោះ» ។
ភ្លាមនោះ ក្រោយពីឃើញសារសរសើរដល់ខ្លួន ស៊ិន យូប៊ីន ក៏ឆ្លើយតបវិញថា «បងស្រី ជាមេ និង ជាបងដ៏គួរឱ្យគោរពសម្រាប់ប្អូនៗគ្រប់គ្នា ។ អគុណបង ដែលតែងតែ advice ប្អូន !🥰 អគុណ boss សម្រាប់ការផ្តល់ឱកាសល្អៗដល់ Yubin និង អគុណគ្រួសារ PNN ទាំងអស់ដែលស្រឡាញ់ និង take care since the first day I enter PNN» ៕