ប្អូនស្រី ពេជ្រ សូលីកា មិនត្រឹមតែមានមុខដូចនាងខ្លាំង ថែមទាំងពូកែរឿងនេះមិនណយ
កន្លងមកមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន បន្ទាប់ពីបានឃើញប្អូនស្រីរបស់តារាចម្រៀង ពេជ្រ សូលីកា កាន់តែធំកាន់តែមានសម្រស់ស្រស់ស្អាត ជាពិសេសនាងតូច Mei Jing នេះ មានទម្រង់មុខស្រដៀង ពេជ្រ សូលីកា សឹងតែបេះបិទ ។
ជាការពិត កន្លងមកទស្សនិកជនច្រើនតែលើកសរសើរពីរូបសម្រស់របស់តារាចម្រៀង ពេជ្រ សូលីកា ថានាងមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈចម្រៀង និង សម្ដែងទេ តែតារាស្រីរូបនេះ ក៏មានមុខមាត់ រាងរៅស្រស់ស្អាតទាក់ទាញភ្នែកមហាជនខ្លាំងណាស់ដែរ ។
ដោយឡែកអស់ពីសរសើរ ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមស្រាប់តែនាំគ្នាចាប់អារម្មណ៍ទៅលើមុខមាត់នាងតូច Mei Jing ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខាងលើ ថានាងមានទម្រង់មុខស្រស់ស្អាត រូបរាងក៏បានមិនចាញ់បងស្រីប៉ុន្មានឡើយ ។
អាយុទើបតែជាង ១០ ឆ្នាំ ប្អូនស្រីតែម្នាក់របស់ ពេជ្រ សូលីកា មិនត្រឹមតែស្រស់ស្អាត និង មានមុខមាត់ដូចនាងប្រៀបដូចកូនភ្លោះទេ តែនាងតូចក៏ពូកែផ្នែកសិល្បៈមិនធម្មតាដែរ ។ តួយ៉ាងថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះវីដេអូរាំជាមួយប្អូនស្រី មើលទៅ Mei Jing មានដុងសិល្បៈ ពូកែរាំកាច់ចង្កេះទន់ល្វតល្វន់ ចំណែកកាយវិការក៏រស់រវើកគួរឱ្យសរសើរ ៕