នៅសុខៗ ម្តាយ Baifern ស្រាប់តែទម្លាយអាថ៌កំបាំងមួយរបស់កូនស្រី ផ្អើលអ្នកគាំទ្រ
មហាជនពិតជាបានស្គាល់មកហើយពីតារាស្រី Baifern ដែលនាងជាតារាសម្តែងជួរមុខរបស់ថៃដ៏ល្បីល្បាញមានការគាំទ្រទាំងក្នុង និង ក្រៅប្រទេស តាមរយៈសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការសម្តែង ហើយមិនត្រឹមតែពូកែសម្តែងតែមួយមុខទេ ក៏នៅមានរឿងជាច្រើនទៀតដែលតារាស្រីរូបនេះអាចធ្វើបាន ។
យាងណាមិញ កាលពីថ្មីៗកន្លងទៅនេះ មានមហាជនមិនតិចទេបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូមួយរបស់ Baifern ដែលកំពុងលេងព្យាណូយ៉ាងស្ទាត់ជំនាញ ដោយត្រូវបានបង្ហោះឡើងនៅក្នុងគណនី IG របស់អ្នកម្តាយនាង ។
ក្រោយពីមហាជនបានឃើញនាងលេងព្យាណូបានយ៉ាងស្ទាត់ជំនាញបែបនេះ កាន់តែធ្វើឱ្យម្នាក់ៗទ្រាំមិនសរសើរមិនបាននោះទេ ព្រោះកន្លងមកធ្លាប់ឃើញតែនាងមានសមត្ថភាពក្នុងការសម្តែងរឿង តែនេះមិននឹកស្មានថានាងមានជំនាញផ្នែកតន្រ្តីមួយទៀតបែបនេះសោះ ។
យ៉ាងណាមិញ គេឃើញថាតារាស្រីរូបនេះកាន់តែឆក់បានបេះដូងអ្នកគាំទ្រជិតអស់ហើយតាមរយៈសមត្ថភាព និង សម្រស់របស់នាងនោះ ព្រោះវាស្ទើរតែគ្មានចំណុចខ្វះខាតតែម្តងចំពោះតារាស្រីមុខស្រស់រូបនេះ ៕