រំភើបជំនួស! ស្ងាត់ៗ អាលីហ្សា នាំកូនស្រីទៅដល់អាមេរិក ជួបស្វាមីយ៉ាងមានសុភមង្គល
មហាជនអ្នកគាំទ្រ តារាចម្រៀង និង តារាសម្តែង អ៊ុន អាលីហ្សា ប្រាកដជាបានដឹងច្រើនមកហើយពីជីវិតឯកជនរបស់នាង ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចនោះ តារាស្រីរូបនេះ និង ស្វាមី បានរួមដំបូលជាមួយគ្នាមិនយូរប៉ុន្មាន ក៏ព្រោះស្វាមីត្រូវចាកចេញទៅសហរដ្ឋអាមរិកវិញ ។ លើសពីនោះ គឺសូម្បីតែថ្ងៃសម្រាលកូនដំបូង ក៏ស្វាមីរបស់អ្នកនាងមិនបានមកជួបភរិយា និង កូនផ្ទាល់ទៀតផង ។
ក្រោយពីសម្រាលបានកូនស្រីដ៏ស្រស់ស្អាតមួយរូបហើយនោះ គឺអ្នកនាង អ៊ុន អាលីហ្សា ត្រូវមើលថែកូនតែម្នាក់ឯង ដោយស្វាមីក៏មិនអាចមកកម្ពុជា ហើយអ្នកនាងក៏មិនអាចទៅសហរដ្ឋអាមេរិកក៏ព្រោះការរាតត្បាតកូវីដឥ-១៩ ហើយបើគិតមកទល់ពេលនេះ នាងតូចកូនស្រីរបស់តារាចម្រៀងខាងលើនេះមានអាយុ ៨ ខែ ហើយ ។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកនាង អ៊ុន អាលីហ្សា បានបង្ហោះរូបភាពជួបជុំស្វាមីរបស់អ្នកនាងនៅឯសហរដ្ឋអាមេរិកយ៉ាងមានសុភមង្គល ។ ក្នុងនោះ អ្នកនាងបានធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិរំភើបចិត្តយ៉ាងខ្លាំងក៏ព្រោះតែស្ងាត់ៗ មិនបានបង្ហាញពីការធ្វើដំណើរផង ស្រាប់តែនាងបានជួបជុំក្រុមគ្រួសារតូចដ៏កក់ក្តៅរបស់នាងទៅហើយ ។
បន្ថែមទៀតដែរ មិត្តភក្តិ និង អ្នកគាំទ្រតារាស្រីខាងលើនេះ ហាក់រំភើបចិត្តជំនួសរូបនាង និង កូនស្រីយ៉ាងខ្លាំងក៏ព្រោះតែ នាងតូចអាយុ ៨ ខែហើយ ទើបតែបានជួបលោកប៉ាជាលើកដំបូង ៕