នាង យ៉ែម ទម្លាយរឿងរ៉ាវឈឺចាប់ទាំងទឹកភ្នែក ពេលនាងបានទាក់ទងជាមួយស្វាមីជាតារាល្បីដំបូង
មហាជនពិតជាបានស្គាល់មកហើយពីតារាសម្តែងស្រី Noon Rami ដែលនាងជាតារាសម្តែងមួយរូបមានការគាំទ្រពីសំណាក់មហាជនជាច្រើន បន្ទាប់ពីនាងបានចូលរួមសម្តែងជាតួអង្គនាង យ៉ែម នៅក្នុងរឿង «បុព្វេសន្និវាស» នោះ ហើយសូម្បីតែស្វាមីរបស់នាងលោក Louis ក៏ជាតួអង្គសម្តែងនៅក្នុងរឿងនោះជាមួយគ្នាដែរ ។
ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ ក្នុងកម្មវិធី Club Friday Show មួយរបស់ថៃ តារាស្រីខាងលើស្រាប់តែបានបើកកកាយលាតត្រដាងអារម្មណ៍ពិត ដែលលាក់កប់ទុកក្នុងចិត្តជាច្រើនពីទំនាក់ទំនងរវាងនាង និង ស្វាមី មុនឈានដល់ការយល់ចិត្តគ្នា និង រៀបការនោះ។
តួអង្គស្រី នាង យ៉ែម បានរៀបរាប់ទាំងរំជួលចិត្តទាក់ទងទៅនឹងទំនាក់ទំនងរវាងនាង និង ស្វាមី មុនឈានដល់ការរៀបការថា ៖ «នៅពេលដែលនាងចាប់ផ្តើមមានទំនាក់ទំនងជាមួយស្វាមីដំបូង នាងទទួលបានការមើលងាយ មិនឱ្យតម្លៃពីមនុស្សមួយចំនួននៅជុំវិញខ្លួនបាត់ទៅហើយ នាងធ្លាប់រងសុំសំណួរជាច្រើនពីអ្នកជុំវិញខ្លួនថា ទៅរួចដែរមែន ព្រោះ Louis ជាតារាល្បី អ្នកទាំងពីរមិនសមគ្នានោះទេ ព្រោះនាងត្រឹមជាអ្នកសម្តែងធម្មតា រហូតពេលខ្លះនៅពេលដែលនាងឈរនិយាយជាមួយស្វាមី នាងត្រូវថយមួយជំហ៊ាន ព្រោះតែពាក្យមួយថានាងតោងស្វាមី ព្រោះឃើញគេល្បី តែពាក្យទាំងអស់នេះវាបានធ្វើឱ្យនាងខិតខំពិសោធចិត្តដែលស្រឡាញ់ចំពោះគ្នាទៅវិញទៅមករហូតមានថ្ងៃនេះ ថ្ងៃដែលពួកយើងចាប់ដៃគ្នាចូលរោងការ»។
យ៉ាងណាមិញ ក្រោយពីបានស្តាប់រឿងរ៉ាវរបស់តារាស្រី Noon Rami តួអង្គ នាង យ៉ែម ហើយនោះ ពិតជាធ្វើឱ្យមហាជនក្តុកក្តួលខ្លាំងណាស់ ដោយគេមិនស្មានថា នាងបានភប់ប្រសព្វនឹងរឿងរ៉ាវទាំងនេះសោះក្នុងជីវិត ៕