ប្រុសស្អាត ៥ ដួងនេះ អ្នកគាំទ្របន់ឱ្យសម្ដែងជាតួឯកជាមួយ Yaya ខ្លាំងបំផុត
មិនថាអ្នកគាំទ្រ ឬអ្នកស្ថិតក្នុងរង្វង់សិល្បៈថៃសុទ្ធតែដឹងច្បាស់ថា Yaya គឺជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ ក៏ជាគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃផងដែរ ។
ប្រឡូកសិល្បៈប្រមាណជា ១០ ឆ្នាំមកនេះ Yaya ធ្លាប់ប៉ះដៃគូសម្ដែងប្រុសជាច្រើនសឹងតែរាប់ភ្លេចមកហើយ ហើយតួឯកប្រុសដែលតារាស្រីដ៏ល្បីល្បាញរូបនេះសម្ដែងជាមួយ ក៏ភាគច្រើនសុទ្ធតែជាតារាប្រុសជួរមុខ មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈដូចគ្នា ។
ដ្បិតតែបែបនេះ មានមហាជនជាច្រើនចង់ឃើញតារាស្រី Yaya សម្ដែងរឿងជាមួយតារាប្រុសជួរមុខ ៥ ដួងនេះខ្លាំងណាស់ ព្រោះពួកគេមិនដែលសម្ដែងប៉ះគ្នាជាតួឯកប្រុសស្រីទាល់តែសោះ ។
១- Pope Thanawat
២- Boy Pakorn
៣- Great Warintorn
៤- Pon Nawasch
៥- Nine Naphat