វ័យជាង ៤០ ឆ្នាំហើយទោះ Aum មិនលាបម្សៅក៏គ្មានស្នាមជ្រួញ ក្រមុំៗ ១៨ ឆ្នាំសុំចាញ់
តារាសម្ដែង Aum Patchrapa មិនត្រឹមតែត្រូវមហាជនអ្នកគាំទ្រចាត់ទុកជារាជិនីប្រចាំវីស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏ជាប់រហស្សនាមជាកំពូលតារាសម្ដែងស្រីដែលមានសាច់ចាំមិនចាស់ជ្រេតាមវ័យដែរ ។
ក្នុងវ័យ ៤២ ឆ្នាំ តារាស្រីថៃ Aum Patchrapa នៅតែតុបតែងខ្លួនកាលីបហាយសូរបែបនារីទាន់សម័យរាល់ថ្ងៃ ដោយពេលខ្លះក៏ស្លៀកប៊ីគីនីបង្ហាញដងខ្លួនដ៏ស្រឡូនទាក់ភ្នែកបុរសៗទាំងឡាយឱ្យសម្លឹងមើលនាងរហូតភ្លឹកស្មារតីក៏មាន ។
ពិតណាស់ រហស្សនាមជាតារាស្រីសាច់ចាំមិនមែនចេះតែបានមកដោយងាយៗទេ ជាក់ស្ដែងបើក្រឡេកទៅមើលរូបថតជាច្រើនសន្លឹកអង្គុយអានសៀវភៅនៅផ្ទះយ៉ាងសាមញ្ញដែលតារាស្រី Aum ទើបតែបង្ហោះនៅលើគណនី IG របស់នាង ជាមួយនឹងផ្ទៃមុខគ្មានក្រែមម្សៅ ឃើញថាគ្មានស្នាមជ្រីវជ្រួញសូម្បីមួយផ្នត់ ពោលគឺនាងមានស្បែកមុខរលោងស្រិលដូចក្រមុំអាយុទើប ១៨ ឆ្នាំអ៊ីចឹង ៕