ចុម! សុខៗ អេដវីន ដាក់ពាក្យស្លោកថា «កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល»
ក្រោយពីបានសាងស្នេហ៍នឹងម៉េម៉ាយកូន ២ អស់រយៈពេលប្រមាណជាង ២ ឆ្នាំ មកហើយនោះ មហាជនអ្នកគាំទ្រតារាសម្តែង និង បង្ហាញម៉ូដ អេដវីន ហាក់សង្កេតឃើញថា រយៈពេលក្រោយនេះ លោកពុំសូវបានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននោះឡើយ ពោលគឺយូរៗលោកបង្ហោះសារ ឬ រូបភាពម្តង ហើយពេលខ្លះគូស្នេហ៍របស់លោកជាអ្នកកាន់គណនីនេះផងដែរ ។
យ៉ាងណាមិញ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅលើគណនីហ្វេសប៊ុករបស់លោក អេដវីន ស្រាប់តែបង្ហោះពាក្យស្លោកមួយឃ្លាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែលោកបានរៀបរាប់ពីរឿងកុំទុកចិត្តជាច្រើន ។
សារនោះ លោក អេដេវីន បានរៀបរាប់ថា «កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល ។ ខ្ពើមខ្លួនឯងណាស់» ។ ក្នុងនោះ ក្រោយពីតារាប្រុសខាងលើនេះបានបង្ហោះសារភ្លាមៗ ក៏មានអ្នកចូល like និង បញ្ចេញមតិផងដែរ ហើយខ្លះទៀតក៏មិនអស់ចិត្តសង្ស័យថា តើការបង្ហោះសារនេះជាការលេងសើច ឬមួយយ៉ាងណានោះ ៕