ស្វីតណាស់! មិនទាន់ដឹកដៃគ្នាចូលរោងការផង ទេព បូព្រឹក ហៅ ជី ដេវីត ប្ដីពេញៗមាត់ទៅហើយ
ជាទូទៅប្រិយមិត្តសុទ្ធតែបានស្គាល់រួចហើយ កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងស្រីមានឈ្មោះបោះសំឡេងម្នាក់ក្នុងរង្វង់អ្នកសិល្បៈខ្មែរ ហើយចូលចិត្តច្រៀងបទបែបញាក់កន្ត្រាក់អារម្មណ៍បែប Pop ថែមទាំងពូកែរាំគួរឱ្យសរសើរទៀតផង ។ មិនត្រឹមប៉ុណ្ណោះរាល់ការលេងស្ទីលក៏ប្លែកមិនទាន់គេដែរ ។
លើសពីនេះទៀត បើនិយាយពី ជីវិតឯកជនរបស់នាងវិញ អ្នកណាៗ ក៏ស្គាល់ដែរថា ទេព បូព្រឹក្ស ជាគូស្នេហ៍បណ្ដូលចិត្តរបស់តារាចម្រៀងប្រុសរូបសង្ហា ងួន ចាន់ដេវីត ដោយគេឃើញថាទៅណាមកណាគូស្នេហ៍មួយគូនេះ តែងបណ្ដើរគ្នាយ៉ាងត្រសង និង បង្ហោះនូវភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនសូវជាលស់ថ្ងៃណាមួយនោះទេ សឹងតែធ្វើឱ្យអ្នកគាំទ្រម្នាក់ៗលួចច្រណែនពួកគេ ។
ជាក់ស្ដែងថ្មីៗនេះ គូស្នេហ៍អ្នកសិល្បៈខាងលើ បានកាន់ដៃគ្នាថតវីដេអូ MV មួយ ដោយក្នុងនោះ គេឃើញថា តារាស្រីទេព បូព្រឹក្ស ហៅសង្សារ សុទ្ធតែប្ដីពេញមាត់ទៅហើយ ទាំងពួកគេពុំទាន់បានកាន់ដៃគ្នាចូលរោងការផងនោះ ។ មិនត្រឹមប៉ុណ្ណោះ តាមរយៈវីដេអូបង្ហោះ ក្នុងគណនីហ្វេសប៊ុកផេករបស់ខ្លួន ទេព បូព្រឹក្ស បានសរសេរសារ ដ៏ផ្អែមល្ហែមមួយថា «ប្តីថតប្រពន្ធរៀបសម្លៀកបំពាក់ឱ្យ សំណាងម៉្លេះ you តែដូចខ្ញុំយាយចឹងកុំបានចិត្ត ធ្វើឱ្យខ្ញុំខឹងពេក ណា មួយមួយ»។
ទន្ទឹមនឹងនោះ បន្ទាប់ឃើញ សារនោះប្ដីប្រពន្ធពេញមាត់នេះ ពិតធ្វើឱ្យមហាជនកាន់តែលួចច្រណែន និង សុភមង្គលអ្នកទាំងពីរណាស់ ។ គួរបញ្ជាក់ផងដែរ ថា ទោះបីជាមានភាពផ្អែមល្ហែមគ្នាដូចនេះ តែ ទេព បូព្រឹក្ស និង តារាប្រុស ងួត ចាន់ដេវីត ពុំទាន់សម្រេចចិត្តកាន់ដៃគ្នាចូលរោងការនោះទេ ៕