រំលឹកអតីត! តាមពិតទំនាក់ទំនងរបស់ Weir និង Bella ពេលគ្រាផ្ដើមស្នេហ៍ដំបូងៗ គឺកើតឡើងដោយបែបនេះសោះ
កន្លងមក តារាសម្តែងដ៏ឆ្នើមលោក Weir Sukollawat បានចេញមុខបង្ហើបពីគ្រាស្នេហ៍ដំបូង ដែលលោកនិយាយទៅកាន់ Bella មុននឹងក្លាយជាគូស្នេហ៍នឹងគ្នា តែយ៉ាងណាគូស្នេហ៍ ៩ ឆ្នាំនេះ បានសម្រេចចិត្តបែកគ្នា និងចេញមុខប្រកាសជាសាធារណៈ កាលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ថ្ងៃនេះ យើងសូមនាំប្រិយមិត្តអ្នកអាន ទៅចាប់អារម្មណ៍នឹងប្រវត្តិស្នេហ៍ដំបូងៗ រវាងអ្នកទាំងពីរ ថាកើតឡើង ដោយរបៀបណា។
តាមពិត កន្លងមកតារាប្រុសរូបសង្ហា Weir Sukollawat ធ្លាប់បានចូលរួមនៅក្នុងបទសម្ភាសមួយ នៅក្នុងកម្មវិធី Thairath Talk ហើយពេលនោះ ពិធីករបានសួរសំនួរយ៉ាងចាក់ដោតជាច្រើន ទាក់ទងទៅនឹងលោក និង គូស្នេហ៍។
ជាមួយគ្នានោះដែរ មហាជនឃើញថា តារាប្រុសលោក Weir Sukollawat បាននិយាយពីទំនាក់ទំនងលោក និង Bella មុនឈានក្លាយជាគូស្នេហ៍នឹងគ្នា ដោយលោកបានបញ្ជាក់ថា ដំបូងលោកចាប់អារម្មណ៍ Bella ព្រោះតែនាងជាមនុស្សឆ្លាត រៀនពូកែ ស្រឡាញ់គ្រួសារ ទាំងនេះហើយដែលជាហេតុធ្វើឱ្យលោកចាប់ចិត្តស្រឡាញ់ទាំងដែលមិនទាន់បានជួបម្ចាស់ខ្លួនផ្ទាល់នោះ តែមានថ្ងៃមួយស្រាប់តែលោកបានជួបនឹង Bella ផ្ទាល់លើកដំបូងលោកក្លាហានតែម្តងគឺបាននិយាយទៅកាន់នាងថា «នេះលេខទូរស័ព្ទរបស់ខ្ញុំ តែក្រោយមកមិនឃើញ Bella ខលមកសោះ ហាសហា » ។
Weir ក៏បានបន្ថែមទៀតថា ក្រោយពីលោកបានឱ្យលេខទូរស័ព្ទនាងរួចមកប្រហែលមួយឆ្នាំក្រោយលោកក៏បានជួបនឹង Bella ម្តងទៀត គឺនៅថ្ងៃដែលនាងទទួលសញ្ញាបត្រ។ គួរបញ្ជាក់ផងដែរថា នាគ្រានោះលោក និង នាង គឺ Single ដូចគ្នា មិនទាន់មានម្ចាស់ចិត្តឡើយ រហូតជាឱកាសមួយដែលអ្នកទាំងពីរចាប់ផ្តើមនិយាយគ្នាជាលក្ខណៈអ្នកស្គាល់គ្នាសិន ហើយបន្ដបន្ទាប់មក រហូតដល់ថ្ងៃមួយ បានប្រែពីពាក្យថាមិត្តក្លាយជាសង្សារតែម្តង៕