អស់ទាស់! អាយុទើប ២៥ ឆ្នាំ លឹម សុធាវី បង្អួតវីឡាធំស្កឹមស្កៃជាញើសឈាមផ្ទាល់ខ្លួន
Miss Grand ព្រះសីហនុ ២០២០ កញ្ញា លឹម សុធាវី ដែលប្រិយមិត្តស្គាល់ច្បាស់ជាអតីត Miss Grand លំដាប់រងទី ១ នោះ កន្លងមកតែងតែធ្វើឱ្យទស្សនិកជនកោតសរសើរទៅលើរូបនាង មិនថាទេពកោសល្យផ្នែកសិល្បៈ ឬក៏រូបសម្រស់ស្រស់សោភានោះទេ ។
ក្រៅពីចាប់អាជីពជាអ្នកសិល្បៈ លឹម សុធាវី ក៏ជាអ្នកជំនួញស្រីវ័យក្មេងដ៏ប៉ិនប្រសប់មួយរូបផងដែរ ដែលធ្វើឱ្យតារាស្រីរូបនេះ រស់នៅក្នុងជីវិតកាលីបហាយសូរមានលុយពេញៗដៃ មិនពឹងផ្អែកលើអ្នកដទៃឡើយ ។
ការខិតខំប្រឹងប្រែងរបស់ស្រីស្រស់ លឹម សុធាវី ពេលនេះបានចេញជាផ្លែផ្កាបណ្ដើរៗហើយ ដោយថ្មីៗនេះ នាងបានធ្វើឱ្យមហាជនបើកភ្នែកធំៗសម្លឹងមើលនាងដោយក្ដីសរសើរ បន្ទាប់ពីតារាស្រីរូបនេះ បង្ហោះទិដ្ឋភាពផ្ទះវីឡាធំស្កឹមស្កៃទើបនឹងទិញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលវាកើតចេញពីកម្លាំងញើសឈាមនាងផ្ទាល់ ។
លឹម សុធាវី បានរៀបរាប់ទាំងរំភើបក្រោយសម្រេចក្ដីស្រមៃថា «02/05/2021 បំណងប្រាថ្នាខ្ញុំក្លាយជាកាពិតហើយ ឆ្លងឧបសគ្គមិនតិចទេទម្រាំមានថ្ងៃនេះ ពីថ្ងៃនេះទៅឈប់គិតពីរឿងមិនល្អ ខំកសាងខ្លួនឱ្យកាន់តែខ្លាំងជាងមុន និង ខំធ្វើការរកសស៊ី និង រក និងបង្កើតមុខរបបបន្ថែមទៀត ។
ពេលដែលចេញមកធ្វើការរកសស៊ីខ្លួនឯង ទើបដឹងថាលុយពិបាករក តែអ្វីដែលពិបាករកជាងលុយទៀតនោះ គឺកម្លាំងចិត្ដ និង មនុស្សល្អៗ⋯ ខ្ញុំនឹងខំសម្រេចបំណងប្រាថ្នាបន្តទៀត ទោះខ្ញុំធ្លាប់បរាជ័យប៉ុន្មានដង ក៏ខ្ញុំមិនចុះចាញ់ដែល su su Ly ។ អរគុណប៉ាម៉ាក់ អរគុណដល់មិត្ដល្អៗ និងបងប្អូនល្អ និងមនុស្សល្អម្នាក់ ដែលតែងតែនៅក្បែងខ្ញុំ លើកទឹកចិត្ដខ្ញុំនៅពេលដែលខ្ញុំ អស់សង្ឃឹម និង បាក់ទឹកចិត្ដ» ៕