អស់ស្ទះ! គ្រប់គ្នាកំពុងព្រួយរឿងកូវីដ តារាប្រុស Aof Pongsak នាំសង្សារប្រុសគេចទៅមានក្ដីសុខធ្វើព្រងើយ
អ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈថៃ កំពុងមានការចាប់អារម្មណ៍ទៅលើគូស្នេហ៍ប្រុសស្រឡាញ់ភេទដូចគ្នាមួយគូ គឺតារាចម្រៀងប្រុសដ៏ល្បីលោក Aof Pongsak បន្ទាប់ពីលោកបានបណ្ដើរសង្សារប្រុសទៅសាងភាពផ្អែមល្ហែមនៅសមុទ្រភូកេត បង្ហោះរូបថតឱបថើបគ្នាយ៉ាងស្វីតមួយអស់ដៃ ធ្វើឱ្យអ្នកគាំទ្រឃើញហើយព្រឺសម្បុរ ។
រូបថតឱបថើបមាត់គ្នាយ៉ាងផ្អែមល្ហែមរបស់តារាចម្រៀង Aof Pongsak និង គូស្នេហ៍ប្រុសដូចគ្នា ក្រោមបរិយាកាសខ្យល់សមុទ្រដ៏រ៉ូមែនទិក នៅលើកប៉ាល់ឯកជនលំដាប់ហាយសូរ ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ព្រោងព្រាត ព្រោះថ្វីដ្បិតថា ពួកគេជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ប៉ុន្ដែបើនិយាយពីក្ដីស្នេហ៍ដែលបង្ហាញដល់សាធារណជនវិញ គឺស្និទ្ធស្នាលមានក្ដីសុខខ្លាំងបំផុត ។
បើនិយាយឱ្យដល់ទៅ នេះមិនមែនជាលើកទី ១ ទេដែលតារាចម្រៀងថៃ Aof Pongsak បើកចំហពីជីវិតឯកជនទាក់ទងនឹងរឿងស្នេហាស្រឡាញ់ភេទដូចគ្នា ប៉ុន្ដែដោយសារលើកនេះ មនុស្សម្នាកំពុងព្រួយបារម្ភរឿងវីរុសកូវីដ-១៩ រាតត្បាត ចំណែកពួកគេទាំងពីរបែរជាគេចទៅសាងក្ដីសុខទៅតំបន់សមុទ្រយ៉ាងព្រងើយ ៕