ទទួលពាក្យជូនពរពីស្វាមីថ្ងៃកំណើតភ្លាម ជំទាវ លីឈី ពោលពាក្យនេះត្រលប់វិញភ្លែត
កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ អតីតតារាសម្តែង និង ជាពិធីការិនីប្រចាំទូរទស្សន៍ថោន លោកជំទាវ លីឈី ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុងបណ្តាញសង្គមបានចូលរួមជូនពរលោកជំទាវយ៉ាងសម្បើមនៅក្នុងថ្ងៃកំណើត ។
មិនខុសពីឆ្នាំមុនៗ លោកឧកញ៉ា ប៊ុន រតនា អតីតអ្នកដឹកនាំ និង និពន្ធល្បីឈ្មោះប្រចាំផលិតកម្មថោន ក៏បានចេញមកជូនពរភរិយាបណ្តូលចិត្តនូវពាក្យពេចន៍ជូនពរយ៉ាងផ្អែមល្ហែមជាច្រើន ព្រមទាំងរៀបចំកម្មវិធីជាលក្ខណៈគ្រួសារជូនភរិយាមិនខុសពីឆ្នាំមុនៗនោះឡើយ ។
ក្រោយពីទទួលបានសារជូនពរយ៉ាងច្រើនពីស្វាមីរួចហើយនោះ ជំទាវ លីឈី ក៏នៅមិនបង្អង់យូរនោះដែរ ក៏បានបង្ហោះសារឆ្លើយតបភ្លាមៗដល់លោកឧកញ៉ា ប៊ុន រតនា យ៉ាងផ្អែមមិនចាញ់គ្នាថា «អរគុណប្ដី សម្រាប់ការស្រឡាញ់ដែលមិនប្រែប្រួលមកលើអូន ។ អរគុណ សម្រាប់ការមើលថែអូនបានយ៉ាងល្អ និង កក់ក្ដៅបំផុត ! អរគុណ សម្រាប់ការឱ្យតម្លៃមកលើអូន និង គ្រួសារអូន ។ អរគុណ សម្រាប់ការផ្ដល់សុភមង្គលដ៏សែនមានន័យមួយនេះមកឱ្យអូន ។ បងតែងតែធ្វើគ្រប់យ៉ាងដើម្បីអូន រកអ្វីដែលថ្មីមកធ្វើឱ្យសើចរហូត ។ អរគុណ សម្រាប់ការលះបង់ មិនថាពេលវេលា ឬ អ្វីផ្សេងរបស់បងមកឱ្យអូន អូនពិតជាអរគុណបងខ្លាំង អរគុណដែលបងធ្វើឱ្យក្លាយជានារីម្នាក់ ដែលនារីគ្រប់គ្នាមើលហើយច្រណែន (នាងដែលមានសំណាងក្នុងជីវិតគ្រួសារ) អរគុណប្ដីសម្លាញ់ !អូនស្រឡាញ់បង ហើយស្រឡាញ់បងដល់ចាស់កាន់ឈើច្រត់ (មួយជីវិត)» ៕