សុខៗ នៅ សូនីតា បង្ហោះថា «ការរស់នៅពោរពេញទៅដោយការបោកប្រាស់ចិត្ត» អ្នកគាំទ្រឆ្ងល់ព្រាត
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីសុខៗគេបានឃើញតារាសម្តែងរូបស្រស់ នៅ សូនីតា បង្ហាញអារម្មណ៍មិនសប្បាយជាមួយនឹងការបង្ហោះសារប្លែក បើទោះគេមើលឃើញថា ពេលនេះនាងកំពុងរស់នៅយ៉ាងរីករាយពោរពេញទៅដោយក្តីសុខជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់ក្តី ។
ជារឿយៗគេតែងឃើញ នៅ សូនីតា បង្ហាញពីក្តីសុខដែលខ្លួនទទួលបាននៅក្នុងជីវិតគូជាមួយ លោក ទិត្យ ថាវរិទ្ធ ជាស្វាមិ ដោយមិនខ្វល់ពីការរិះគន់កន្លងមក ប៉ុន្តែយ៉ាងណាថ្មីៗនេះ នៅ សូនីតា បានបង្ហាញរូបភាពមួយសន្លឹករួមជាមួយនឹងសារដែលមានអត្ថន័យថា «ជីវិតដែលខ្វះភាពកក់ក្តៅតាំងពីដើមមក» និង «ការរស់នៅដែលពោរពេញទៅដោយការបោកប្រាស់ចិត្ត» ។ ការបង្ហោះរបស់ នៅ សូនីតា បែបនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈកន្លងទៅនេះគេតែងបានឃើញនាងបង្ហោះតែរឿងរីករាយក្នុងគ្រួសាពោរពេញដោយក្តីសុខជាខ្លាំងនោះ ។
ក្រោយពីមានកូនតូចជាប់ដៃ ពេលនេះ នៅ សូនីតា បានច្រានចោលការងារសិល្បៈទាំងស្រុង និង បានងាកមកបំពេញតួនាទីជាភរិយា ជាអ្នកម្តាយដ៏ល្អម្នាក់ ដែលមើលថែទាំកូនដោយផ្ទាល់ដៃ ប៉ុន្តែយ៉ាងណានាងឆ្លៀតមកសន្សំលុយតាមរយៈមុខរបរដែលកំពុងពេញនិយមគឺការលក់ផលិតផលតាមអនឡាញ ៕