កៀកថ្ងៃប្រកួត ស្រាប់តែ រ៉េត សារីតា ព្រលយរូបថតស្លៀកប៊ីគីនី ១ ឈុត ផ្ទុះការសរសើរលាន់
ពេលវេលាក៏ចេះតែកៀកនឹងដល់ពេលជិតប្រកួតទៅហើយ ខណៈនេះដែររាល់បេក្ខភាពបវរកញ្ញា Miss Universe ទាំងអស់ទូទាំងពិភពលោក ក៏កំពុងតែហាត់ពត់ខ្លួនឯងយ៉ាងសកម្ម ដើម្បីត្រៀមខ្លួនចូលរួមប្រកួតនាខែឧសភា នៅសហរដ្ឋអាមេរិក ខាងមុខនេះ ។
ជាក់ស្ដែង បើយើងងាកមកមើលបវរកញ្ញាខ្មែរឯណេះវិញ កញ្ញា រ៉េត សារីតា ពេលនេះបានត្រៀមខ្លួនរួចស្រេចហើយដែរដើម្បីតំណាងឱ្យកម្ពុជា ក្នុងការប្រកួតលំដាប់ថ្នាក់អន្តរជាតិនោះ ។ ដោយទន្ទឹមនឹងនោះមហាជនអ្នកគាំទ្រកម្ពុជាក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា បវរកញ្ញារូបនេះក៏នឹងអាចនាំជ័យលាភីជូនកម្ពុជាបាន ដោយហេតុតែសមត្ថភាព និង រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ។
យ៉ាងណាមិញ ថ្មីៗនេះបណ្ដាអ្នកគាំទ្រកម្ពុជាកំពុងតែផ្ទុះការចាប់អារម្មណ៍ និង លាន់មាត់សរសើរគ្រប់ៗគ្នា បន្ទាប់ពីឃើញកញ្ញា រ៉េត សារីតា បវរកញ្ញា Miss Universe Cambodia 2020 បានស្លៀកឈុតប៊ីគីនីដ៏ស្រស់ស្អាត រួមនឹងម៉ូដសក់ដ៏ប្លែកភ្នែក បង្ហោះឡើងក្នុងបណ្ដាញសង្គមនាពេលកន្លងទៅ ដែលធ្វើឱ្យមហាជនឃើញហើយអត់ទ្រាំមិនសរសើរមិនបានពីភាពស្រស់ស្អាតនេះ ៕