លឹម សាំងលី អតីតបរវរកញ្ញាគ្រងឈុត «ទេពរួបរួម» ក្តៅចិត្តនឹងអ្នកកាត់តរូបនាងដាក់រូប រ៉េត សារីតា
ថ្មីៗនេះ មហាជនអ្នកគាំទ្រកម្មវិធី Miss Universe Cambodia កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកគ្រប់គ្រងកម្មវិធីលោក ម៉ែន និមលរ័ត្ន បានប្រកាសផ្លាស់ប្តូរឈុតតំណាងជាតិភ្លាមៗក្នុងការចូលរួមប្រកួតកម្មវិធី Miss Universe 2020 នៅសហរដ្ឋអាមេរិកនាពេលខាងមុខនោះ ។
ការប្តូរនេះត្រូវបានផ្លាស់ចេញពី «ល្ខោន តុក្កតាខ្មែរ» ឬ «ឈុតអាយ៉ងខ្មែរ» ទៅជាឈុត «ទេពរួមរួម» ដែលធ្លាប់បានគ្រងដោយបវរកញ្ញា លឹម សាំងលី ក្នុងការប្រកួត Miss Universe Cambodia 2020 កន្លងទៅ ដែលឈុតនេះក៏ត្រូវបានជាប់ជាឈុតតំណាងជាតិកាលពីពេលនោះផងដែរ ។
យ៉ាងណាមិញ ក្រោយពីមានការសម្រេចផ្លាស់ប្តូរហើយនោះ គេបានសង្កេតឃើញថាមានការបង្ហាញរូបភាពរបស់ម្ចាស់មកុដ Miss Universe Cambodia 2020 រ៉េត សារីតា នៅលើឈុត «ទេពរួមរួម» ដែលមានរូបដើមដោយបវរកញ្ញា លឹម សាំងលី ពោលគឺរូបកាត់តជាច្រើនបានបង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក Instagram និង Tiktok ជាដើម ដោយនេះជាហេតុធ្វើឱ្យម្ចាស់រូបដើមចេញមុខមកប្រតិកម្ម ហាក់មិនពេញចិត្ត ។
អ្នកនាង លឹម សាំងលី អតីតតបវរកញ្ញាបានគ្រងឈុត «ទេពរួមរួម» បានបង្ហាញអារម្មណ៍ថា នាងហាក់មិនពេញចិត្តនូវការកាត់ត ដោយកាត់ក្បាលរបស់នាងចេញ ហើយដាក់នូវរូបម្ចាស់ជ័យលាភី មើលទៅអ្នកកាត់តរូបនោះហាក់ដូចជាមិនឱ្យតម្លៃដល់ម្ចាស់រូបដើម និង អ្នកថតសោះ ។
លឹម សាំងលី បានបញ្ជាក់ប្រាប់វេបសាយ ប្រជាប្រិយ ថា «នាងពេញចិត្ត ដែលឈុតតំណាងជាតិនេះ នឹងត្រូវបានកញ្ញា រ៉េត សារីតា និង យកទៅគ្រងបង្ហាញលើឆាកអន្តរជាតិ តែនាងហាក់ស្រងាកចិត្តនូវបុគ្គលមួយចំនួនឆ្លៀតឱកាសពេលនេះ យករូបថតរបស់នាងទៅកាត់តផ្តេសផ្តាសទៅវិញ ។ មិនយូរទេ រូបផ្លូវការដែលកញ្ញា រ៉េត សារីតា នឹងគ្រងឈុតនេះនឹងបង្ហាញឆាប់ៗ ព្រោះពេលនេះឈុតនេះកំពុងតែរៀបចំកែសម្រួលសម្រាប់ Miss Universe Cambodia 2020» ។
បន្ថែមពីនោះដែរ លឹម សាំងលី ក៏បានស្នើសុំដល់អ្នកដែលកំពុងបំផុសបំផុលយល់ច្រឡំថានាងមិនពេញចិត្តដោយឈុត «ទេពរួមរួម» ត្រូវបានយកទៅឱ្យ រ៉េត សារីតា នោះមិនមែនជាកាពិតនោះទេ តែនាងមិនពេញចិត្តដែលរូបភាពរបស់នាងជាច្រើនសន្លឹកត្រូវបានកាត់ត ៕