ទេព កញ្ញា បកស្រាយពីទំនាក់ទំនងជាមួយបុរសសង្ហាវ័យក្មេង ជាអណិកជនអាមេរិក
ដើម្បីឱ្យកាន់តែច្បាស់ ពេលនេះតារាសម្តែងរូបស្រស់ ទេព កញ្ញា បានចេញមុខបកស្រាយពីទំនាក់ទំនងជាមួយប្រុសក្មេងជាអណិកជនរស់នៅសហរដ្ឋអាមេរិក ដែលនាងបានប្រកាសចំណងស្នេហ៍កាលពីប៉ុន្មានថ្ងៃមុននេះ ។
តារាសម្តែង ទេព កញ្ញា បានបញ្ជាក់ថា តាមពិតនាងពិតជាមានទំនាក់ទំនងជាមួយបុរសសង្ហាវ័យក្មេងនោះពិតប្រាកដមែន តែគ្រាន់តែជាការរាប់អានបែបមិត្តភក្តិធម្មតាប៉ុណ្ណោះ ។ ទេព កញ្ញា បានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «សូមបញ្ជាក់ថារវាងនាងខ្ញុំ និង លោក Mayavin Kith មិនមែនជាគូស្នេហ៍នឹងគ្នាពិតប្រាកដឡើយ ។ ពួកយើងគ្រាន់តែលេងក្នុងថ្ងៃ (April fool’s day) តែប៉ុណ្ណោះ ។ គាត់ជាមិត្តដ៏ជិតស្និទ្ធរបស់ខ្ញុំ ចំណែករូបថត Pre-Wedding វិញ គឺពួកយើងបានថតជូនសំអាងការមួយមុនពេលគាត់ទៅរៀននៅសហរដ្ឋអាមេរិក» ។ ការលើកឡើងរបស់ ទេព កញ្ញា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ហើយខ្លះលើកឡើងថានាងមិនគួរលេងបែបនេះឡើយ ហើយក៏មានបុរសមិនតិចទេលួចញញឹមនៅក្នុងចិត្ត ។
ជាមួយនឹងការបកស្រាយរបស់តារាសម្តែងរូបស្រស់ម្នាក់នេះ ក៏មានការលើកឡើងពីអ្នកសិល្បៈមួយចំនួនបានឱ្យដឹងថា ការពិត ទេព កញ្ញា មានគូស្នេហ៍រួចហើយជាតារាចម្រៀងម្នាក់ គ្រាន់តែពេលនេះពួកគេនៅមិនទាន់ហ៊ានបើកចំហដូចតារាដទៃ ៕