មកដឹងប្រទេសណាខ្លះ ផលិតរឿង «ស្នេហា ៤ ដួង» ឬ F4 របស់តៃវ៉ាន់
បើរំឭកកាលពីឆ្នាំ ២០០១ មហាជនជាច្រើនមកហើយ ដែលធ្លាប់បានទស្សនាខ្សែភាពយន្តភាគ F4 របស់តៃវ៉ាន់ «Metero Garden» ឬ «ស្នេហា ៤ ដួង» ដោយកាលនោះ ខ្សែភាពយន្តនេះគឺមានភាពល្បីល្បាញ និង ទទួលបានការគាំទ្រយ៉ាងច្រើនប្រទេសថែមទៀតផង ។
ខ្សែភាពយន្ត F4 «Metero Garden» ឬ «ស្នេហា ៤ ដួង» នេះ ក៏ត្រូវបានបណ្តាប្រទេសមួយចំនួន បានទិញសិទ្ធិយកមកផលិតសាជាថ្មីថែមទៀត ។ តស់! ទៅមើលថាតើខ្សែភាពយន្តនេះ មានប្រទេសណាខ្លះបានផលិត ។
១- តៃវ៉ាន់ ៖ ខ្សែភាពយន្ត F4 «Metero Garden» ត្រូវបានផលិតដំបូងឡើយ ដោយតៃវ៉ាន់ នៅក្នុងឆ្នាំ ២០០១ ។ ខ្សែភាពយន្តនេះ ត្រូវផលិតឡើងចំនួន ២ ភាគ ។
២- ជប៉ុន ៖ នៅឆ្នាំ ២០០៥ ប្រទេសជប៉ុន បានទិញសិទ្ធិខ្សែភាពយន្ត F4 «Metero Garden» នេះមកផលិតសាជាថ្មី និង បានប្តូរឈ្មោះទៅជា «Boys Over Flower» ។
៣- កូរ៉េ ៖ ប្រទេសកូរ៉េ ក៏បានទិញសិទ្ធិខ្សែភាពយន្ត F4 «Metero Garden» របស់តៃវ៉ាន់មកផលិតសាជាថ្មី និង ដាក់ឈ្មោះ «Boys Over Flower» ដូចគ្នាដែរ នៅឆ្នាំ ២០០៩ ។
៤- ចិន ៖ ប្រទេសចិន ក៏បានទិញសិទ្ធិខ្សែភាពយន្ត F4 «Metero Garden» របស់តៃវ៉ាន់មកផលិតសាជាថ្មី និង ដាក់ឈ្មោះ «Metero Garden» ដូចគ្នានឹង តៃវ៉ាន់ នៅឆ្នាំ ២០១៨ ។
៥- ថៃ ៖ មកដល់ឆ្នាំ ២០២១ ប្រទេសថៃ ក៏បានទិញកម្មសិទ្ធិខ្សែភាពយន្ត F4 «Metero Garden» មកផលិត ហើយបានដាក់ចំណងជើងថា «Boys Over Flower» ដែលនឹងត្រៀមបញ្ចាំងក្នុងពេលឆាប់ៗនេះ ៕