ទៀតហើយ គឹម លីហ្សា សុខៗពោលថា រស់នៅជាមួយមនុស្សដែលយើងមិនស្រឡាញ់…ជីវិតដូចស្លាប់ទាំងរស់
ចុងក្រោយនេះគេសង្កេតឃើញ គឹម លីហ្សា តែងបង្ហាញអារម្មណ៍ជាចំហពីទំនាក់ទំនងមិនចុះសម្រុងនៅក្នុងជីវិតគូ បើទោះពេលនេះនាងមានកូនពីរនាក់ទៅហើយក្តី ។ យ៉ាងណាមិញ ថ្មីៗនេះ គឹម លីហ្សា បានបង្ហោះសារថ្មីមួយទៀតហើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
គឹម លីហ្សា បានបង្ហោះសារថា «រស់នៅជាមួយមនុស្សដែលយើងមិនបានស្រឡាញ់ គ្មានន័យអីបន្តិចសោះ ជីវិតដូចស្លាប់ទាំងរស់» ។ នេះមិនមែនជាលើកដំបូងនោះទេ ដោយជារឿយៗ គឹម លីហ្សា តែងបង្ហាញអារម្មណ៍បែបនេះនៅតាមបណ្តាញសង្គម ហើយការលើកឡើងរបស់ គឹម លីហ្សា បានធ្វើឱ្យមហាជនជាច្រើនបានចូលរួមបញ្ចេញយោបល់គ្រប់គ្នា ដោយបានលើកទឹកចិត្តឱ្យនាងតស៊ូដើម្បីកូនៗ និង មានការចូលរួមបញ្ចេញមតិជាច្រើនទៀត ក្នុងលើកទឹកចិត្តនាង ក្នុងពេលដែលនាងមានអារម្មណ៍បែបនេះ ។
ទោះជា គឹម លីហ្សា តែងបង្ហាញអារម្មណ៍បែបនេះក្តី តែគេមិនដែលឃើញស្វាមីរបស់នាងលោក គាវ វុទ្ធិ ចេញមុខបកស្រាយ ឬ តបតអ្វីឡើយ ។ គេចាំបានថា គឹម លីហ្សា បានរៀបការជាមួយលោក គាវ វុទ្ធី ជាអណិកជនរស់នៅប្រទេសអូស្តា្រលី កាលពីចុងឆ្នាំ ២០១៣ ដែលពេលនេះពួកគេទទួលបានចំណងដៃកូនប្រុសពីរនាក់ ។ មួយរយៈចុងក្រោយ គឹម លីហ្សា និង ក្រុមគ្រួសារបានត្រឡប់មករស់នៅស្រុកខ្មែរវិញ ក្រោយពីនាងបានចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីអស់រយៈពេលជាច្រើនឆ្នាំ ៕