ព្យាបាលកូវីដ-១៩ កន្លះខែ បញ្ញា សិទ្ធ ស្រកអស់ ៦ គីឡូ ហើយស្ថានភាពវិញគឺបែបនេះ
បើគិតចាប់ពីថ្ងៃចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ ដំបូង របស់តារាចម្រៀង និង សម្តែង បញ្ញា សិទ្ធ មកដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ គឺរយៈពេលប្រមាណជា ១៤ ថ្ងៃហើយ ។
កំឡុងពេលនៃការសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke លោក បញ្ញា សិទ្ធ ក៏តែងតែជម្រាបពីអាការសុខភាពរបស់ខ្លួន តាមរយៈគណនីហ្វេសប៊ុកជូនដល់មហាជនអ្នកគាំទ្រឲ្យបានដឹងជារឿយៗទៀតផង ។ លើសពីនោះ លោកក៏បានឲ្យដឹងថាលោកបានស្រកគីឡូចំនួន ៦ គីឡូហើយ ។ យ៉ាងណាក៏ដោយ ទោះជាលោក បញ្ញា សិទ្ធ ស្រកគីឡូ និង ស្រកសាច់ជាងមុនបន្តិចមែន ប៉ុន្តែតារាប្រុសរូបនេះក៏ធ្លាប់បានឲ្យដឹងថា សុខភាពជំងឺកូវីដ-១៩ របស់លោក បានធូរស្រាលច្រើន ៕