តាំងពីមានសង្សារថ្មី Woonsen កាន់តែស្អាត សម្ញែងរាងពីក្រោយដូចទើបខ្ទង់ជាងម្ភៃ
ចាប់តាំងពីបង្ហាញមុខសង្សារក្រោយដែលជាបុរសអ្នកជំនួញម្នាក់រួចមក តារាសម្ដែងស្រីរូបស្រស់ Woonsen កាន់តែមានក្ដីសុខ ប្រើជីវិតមានន័យក្នុងការដើរលេង ចាយភាពសប្បាយហាយសូរ ចំណែកទឹកមុខ សាច់ឈាមក៏កាន់តែស្រស់បស់ឡើង ទោះបីជាអាយុចូល ៤០ ឆ្នាំស្អែកខានស្អែកនេះហើយក៏ដោយ ។
ដ្បិតថាអាយុកាន់តែជ្រេឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែតារាស្រី Woonsen ហាក់មិនសូវខ្វល់ខ្វាយពីរឿងរៀបការបង្កើតកូនដូចអ្នកសិល្បៈដទៃទៀតឡើយ នាងសុខចិត្តយកពេលវេលាមកដើរលេង មើលថែសម្រស់ និង ចង់រើសបុរសម្នាក់ដែលច្បាស់លាស់អាចពឹងផ្អែកបានអស់មួយជីវិត ព្រោះដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា នាងធ្លាប់ជួបជីវិតលែងលះ និង ស្នេហាមិនសមបំណងច្រើនដងមកហើយ ។
ទោះបីមានឈ្មោះជាស្រ្តីមេម៉ាយ តែរាល់ពេលស្រីស្រស់ Woonsen សម្ញែងរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី បង្ហាញចង្កេះតូចមួយក្ដាប់ រំលេចសាច់សខ្ចីបង្អួតភ្នែកមហាជនម្ដងៗ ធ្វើឱ្យបុរសៗសម្លឹងភ្លឹកកស្មារតី ។ តួយ៉ាងអ្នកមេម៉ាយសាច់ចាំខាងលើ ទើបតែបង្ហោះរូបថតសិចស៊ីប៉ុន្មានសន្លឹកនៅលើគណនី IG ផ្ទាល់ខ្លួនរបស់នាង ដែលលើកនេះរូបរាងដ៏ស្រឡូនរបស់ Woonsen កាន់តែស្អាតទាក់ទាញ មើលពីក្រោយដូចក្រមុំអាយុខ្ទង់ជាងម្ភៃឆ្នាំអ៊ីចឹង ៕