ឃ្យូដយ៉ាងនេះ! ទើប ១ ខួប កូនស្រី នី រតនា នរណាឃើញក៏ក្រឺតដែរ
តារាចម្រៀង នី រតនា និង ភរិយា បានរៀបការនឹងគ្នាអស់រយៈពេលជាង ២ ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនស្រីមួយរូប បើគិតមកដល់ពេលនេះនាងតូច គឺមានអាយុជាង ១ ខួបហើយ ។
ទើបតែអាយុ ១ ខួប មែន ប៉ុន្តែកូនស្រីរបស់តារាចម្រៀង នី រតនា ដែលត្រូវបានដាក់ឈ្មោះយ៉ាងពីរោះថា នីវណ្ណ មែលឡានី ហៅអូន មែល ពិតជាស្រស់ស្អាតគួរឱ្យខ្នាញ់ខ្លាំងណាស់ ។
ក្នុងនោះ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែងតែចូលរួមចែករំលែករូបភាព និង បញ្ចេញមតិសរសើរនាងតូច មែល មិនដាច់ពីមាត់ឡើយរាល់ពេលដែល លោក នី រតនា និង ភរិយា បង្ហោះរូបភាពកូនលើបណ្តាញសង្គមហ្វេសប៊ុកម្តងៗនោះ ពោលគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិនថាស្រីប្រុស តែងលង់ស្រឡាញ់នាងតូចមិនតិចនោះទេ ។ តស់ទស្សនារូបភាព អូន មែល ថាឃ្យូដកម្រិតណា ៖