ស្ងាត់សិល្បៈ អ៊ីណូ ងាកមកចាប់អាជីពថ្មីមួយទៀត លើជំនួញលក់រថយន្ត
ស្របពេលដែលវិបត្តិសេដ្ឋកិច្ចត្រូវធ្លាក់ចុះ ហើយការងារសិល្បៈកាន់តែស្ងប់ស្ងាត់ទៀតនោះ តារាចម្រៀង អ៊ីណូ បាន ងាកមកបង្កើតអាជីពថ្មីបន្ថែមពីលើការលក់រថយន្តរបស់លោក ដែលបានបើកដំណើរការមួយរយៈមកហើយ ។ ជាមួយនឹងមុខរបរថ្មីនេះរបស់ អ៊ីណូ ហាក់មានដំណើរការល្អគួរសម បើទោះបីជាការចំណេញបែបកាក់ល្អិត និង ទើបចាប់ផ្តើមដំណើរការក៏ដោយ ។
ក្រៅពីការងារសិល្បៈ អ៊ីណូ ក៏មានមុខរបរផ្ទាល់ខ្លួនមួយដែលត្រូវបានគេដឹងថាថៅកែលក់រថយន្ត ដែលមានទីតាំងនៅម្តុំផ្សារអ៊ីអន ២ ហើយរបរមួយនេះលោកក៏ចំណាយដើមទុនប្រមាណកន្លះលានដុល្លារផងដែរ ។ អ្វីដែលចាប់អារម្មណ៍ ស្របពេលការងារសិល្បៈស្ង់បស្ងាត់សព្វថ្ងៃ តារាចម្រៀងនិយមលេងស្ទីលប្លែកៗរូបនេះក៏បានងាកមកបន្ថែមរបរថ្មីមួយទៀតគឺ ការឡាយលក់សម្លៀកបំពាក់ក្បាលគីបតាមអនឡាញ ដែលគេសម្គាល់ឃើញថាមានការគាំទ្រគួរសមពីសំណាក់អតិថិជន ។
ជាមួយនឹងការបន្ថែមមុខរបរបន្ទាប់បន្សំក្នុងពេលនេះរបស់ តារាចម្រៀងនិយមលេងស្ទីលក្បាច់រាំប្លែកៗលោក អ៊ីណូ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរដល់តារាចម្រៀងរូបនេះ ប្រឹងប្រែងសន្សំលុយកាក់ល្អិតតាមរយៈការលក់សម្លៀកបំពាក់ក្បាលគីបបែបនេះ ៕