នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀង សុខ ស្រីនាង បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តសំណាករបស់នាងគឺអវិជ្ជមានកូវីដ-១៩ ។
តារាចម្រៀងរូបនេះ បានបញ្ជាក់ផងដែរថា បើទោះបីជាលទ្ធផលអវិជ្ជមានបែបនេះ នាងនៅតែបន្តតាមដានសុខភាពបន្តទៀត ខណៈដែលបច្ចុប្បន្ននេះ គឺសុខភាពនាងមានលក្ខណៈធម្មតា ។
គួរបញ្ជាក់ផងដែរថា មុននេះបន្តិច តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសរូបនេះ បានបង្ហោះសារនៅក្នងហ្វេសប៊ុកថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ។ ស្ថិតក្នុងស្ថានការណ៍មួយនេះនៃការឆ្លងពីជំងឺ Covid-19 ។ សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាថែសុខភាព និង ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាលភិបាល »៣ កុំ ៣ ការពារ» ។
តារាចម្រៀងស្រី រូបនេះបានបន្តទៀតថា «នាងខ្ញុំបានធ្វើតេស្តលើកទី ២ និង ទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី ២ រួចរាល់គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំនៅតែការពារយ៉ាងខ្ជាប់ខ្ជួន និង តាមដានសុខភាពបន្តដូចគ្នា (រហូតមកដល់ពេលនេះសុខភាពនាងខ្ញុំល្អធម្មតាទេ) ។ នាងខ្ញុំក៏សូមអគុណចំពោះពុកម៉ែបងប្អូន និង អ្នកគាំទ្រ ដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមកដល់ពេលនេះ ហើយក៏សូមអធ្យាស្រ័យសម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់» ៕