Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស៊ូ ស៊ីរីកា ដាច់ចិត្តទម្លាយរូបចាស់ ក្រោយពីមានអ្នករិះគន់ថាកែមុខដូចខ្មោច
តារា

ស៊ូ ស៊ីរីកា ដាច់ចិត្តទម្លាយរូបចាស់ ក្រោយពីមានអ្នករិះគន់ថាកែមុខដូចខ្មោច

មីនា ១៨, ២០២១

ថ្មីៗនេះតារាចម្រៀង ស៊ូ ស៊ីរីកា បានបង្ហាញរូបភាពដែលទើបចូលប្រឡូកក្នុងសិល្បៈដំបូងៗ ក្រោយអីអន់ចិត្តនឹងការនិយាយថានាងកែមុខខ្លាំងពេកដូចខ្មោច ។ បើប្រៀបធៀបរូបភាពពីមុនរបស់ ស៊ូ ស៊ីរីកា និង ពេលនេះ ឃើញថាខុសគ្នាដាច់ដូចមនុស្សពីរនាក់ផ្សេងគ្នាតែម្តង ។

ស៊ូ ស៊ីរីកា បានបង្ហាញរូបភាពពីរសន្លឹកដែលកាលណោះនាងមានរូបរាងធាត់ទ្រលុកទ្រលន់ និង មានគីឡូរហូតដល់ទៅជាង ៧០ គីឡូឯណោះ ប៉ុន្តែក្រោយពីព្យាយាមហាត់ប្រាណសម្រក ញាំអាហារទៅតាមការកំណត់នោះ ពេលនេះ ស៊ូ ស៊ីរីកា មានរូបរាងស្លីមស្អាតប្លែកខុសពីមុនតែម្តង ។ អ្វីដែលចាប់អារម្មណ៍ជាមួយនឹងការបង្ហាញរូបភាពកាលពីនៅធាត់នោះ ស៊ូ ស៊ីរីកា បាននិយាយថា «មកពីមានអ្នកនិយាយថាកាលមុនស្អាតជាងដាច់ ឥលូវកែមុខពេកទៅមុខដូចខ្មោច ។ សុំអស់យោបល់ បើដឹងថាប៉ុណ្ណឹងស្អាតអត់សម្រកទេ» ។ ជាមួយនឹងរូបភាពនេះក៏ត្រូវបានអ្នកគាំទ្រលើកឡើងថា កាលមុនស្អាតមែន តែស្អាតបែបអ៊ីៗ ។

ក្រោយពីសម្រកគីឡូបានដល់ទៅជាង ២០ គីឡូ ពេលនេះសម្រស់របស់ ស៊ូ ស៊ីរីកា ស្អាតប្លែកទាំងទម្រង់មុខ និង រូបរាងដែលមានការលើកឡើងពីសំណាក់អ្នកគាំទ្រថា ទម្រង់មុខរបស់ ស៊ូ ស៊ីរីកា ស្អាតបែបបរទេស ។ ចុងក្រោយនេះ ស៊ូ ស៊ីរីកា កាន់តែមានប្រជាប្រិយភាពក្រោយពីបទចម្រៀងរបស់នាងមានចំណងជើងថា «ជំនូន» ផ្ទុះខ្លាំងនឹងមានអ្នកចូលមើលរាប់លានដងទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់