វ៉ាន់ វល័ក្ខ សម្រេចធ្វើបែបនេះភ្លាមៗ ក្រោយឃើញមិត្តរួមអាជីពឆ្លងកូវីដបន្តបន្ទាប់
ស្របពេលការងារសិល្បៈកំពុងតែមមាញឹកក៏ពិតមែន ប៉ុន្តែពេលនេះតារាសម្តែងរូបស្រស់សាច់សខ្ចី វ៉ាន់ វល័ក្ខ បានសម្រេចចិត្តជ្រើសយកវិធីបែបនេះ ដើម្បីចូលរួមកាត់បន្ថយ ក៏ដូចជាការពារខ្លួនពីជំងឺ កូវីដ-១៩ ។
ក្រោយពីឃើញការរាតត្បាតកូវីដ-១៩ កាន់តែច្រើន ជាពិសេសមិត្តរួមអាជីពក៏មានផ្ទុកទៀតនោះ បានធ្វើឱ្យតារាសម្តែងរូបស្រស វ៉ាន់ វល័ក្ខ បានប្រកាសផ្អាកការងារភ្លាម ដោយក្នុងនោះនាងបាននិយាយថា «បានឮដំណឹងថាតារាក្នុងស្រុកខ្មែរមានអ្នកឆ្លងកូវីដ-១៩ ហើយ នាងខ្ញុំ វ៉ាន់ វល័ក្ខ សូមប្រកាសជាផ្លូវការសុំផ្អាកការងារមួយរយៈសិន រួមទាំងការងារដែលទទួលរួចហើយ ខ្ញុំសូមសុំទោស និង សូមគោរពអធ្យាស្រ័យឱ្យយោគយល់ផង» ។
ក្នុងនោះក៏មានប្រភពខ្លះលើកឡើងថា បើទោះមិនធ្វើការងារសិល្បៈក៏តារាស្រីដែលនិយមបង្ហាញដើមទ្រូងធំទ្រលុកទ្រលន់រូបនេះមិនមានបញ្ហាសេដ្ឋកិច្ចអ្វីដែរ ព្រោះនាងជាតារាដែលមានជីវភាពរស់នៅហាយសូរមិនធម្មតាដែរ បើទោះមិនមែនជាតារាដែលមានឈ្មោះល្បីលំដាប់ប្រទេសក៏ដោយ ៕