ដើរសឹកស្បែកជើង តាមពិតតារាថៃល្បីៗទាំងនេះ ជាអ្នកជិតខាងគ្នាសោះ
ថ្វីដ្បិតថា អ្នកសិល្បៈជាច្រើនបានទិញផ្ទះទុកសម្រាប់រស់នៅជួបជុំគ្រួសារនៅក្នុងទីក្រុង និង ខ្លះទៀតបានទិញនៅតាមខេត្តដើម្បីមានឱកាសបានធ្វើដំណើរកម្សាន្តជួបជុំបងប្អូន ទុកជាទីកន្លែងលំហែកាយ ប៉ុន្ដែពួកគេមួយចំនួនមិនបានដឹងថា ពួកគេរស់នៅក្បែរភូមិផងរបងជាមួយមិត្តភក្ដិរួមចង្កោមសិល្បៈដូចគ្នានោះទេ ។ ដោយឡែកសម្រាប់តារាប្រុស-ស្រីល្បីៗទាំងនេះ បែរជាមាននិស្ស័យធ្វើជាអ្នកជិតខាង និង រស់នៅផ្ទះជិតគ្នាសោះ ៖
១. Nadech Kugimiya និង Weir Sukollawat
ពិតជាមាននិស្ស័យខ្លាំងណាស់ តារាសម្ដែងប្រុសជួរមុខដែលជារៀមច្បង សិស្សប្អូនទាំងពីររូបនេះ ជាអ្នកស្រុក Khon Kaen ជាមួយគ្នា ហើយពួកគេថែមទាំងរស់នៅផ្ទះជិតគ្នាទៀត ។
២. Mik Thongraya និង Thisa Varitthisa
តួឯកប្រុសស្រីក្នុងរឿង «Sai Leurd Song Huajai» មួយគូនេះ គឺជាអ្នករស់នៅសង្កាត់ជាមួយគ្នាជាយូរមកហើយ ទើបតែមកដឹងរឿង ពេលដែលពួកគេសម្ដែងខ្សែភាពយន្តរួមគ្នាប៉ុណ្ណោះ ។
៣. Louis Scott និង Ananda
ចំណែកតារាប្រុសពីរដួងនេះវិញ ក៏ជាអ្នកជិតខាងគ្នាដែរ ដោយសារ Louis ធ្លាប់ទៅលេងផ្ទះរបស់ Ananda នៅឈៀងម៉ៃ ឃើញថាទេសភាពទីនោះល្អបរិសុទ្ធខ្លាំងណាស់ ហើយលោកក៏ចំណាយលុយ ១០ លានបាត ដើម្បីទិញផ្ទះក្បែរនោះ ធ្វើជាអ្នកជិតខាងគ្នាតែម្ដង ៕