ក្រោយចូលតុលាការលើកទី ៣ Mike និង អតីតភរិយា សម្រេចបញ្ចប់រឿង ត្រូវរ៉ូវគ្នាលើចំណុចនេះ
កន្លងមកមហាជសុទ្ធតែបានដឹងខ្លះៗរួចមកហើយអំពីរឿងរ៉ាវចម្រូងចម្រាសក្រុមគ្រួសារតារាសម្ដែងលោក Mike Pirat និងនាង Sara Casing ដែលអ្នកទាំងពីរជាអតីតប្ដីប្រពន្ធនឹងគ្នា ។ ដោយពេលនេះដែរស្វាមីភរិយាមួយគូនេះកំពុងតែប្ដឹងផ្ដល់គ្នារឿងលុយចំណាយចិញ្ចឹមបីបាច់កូន ព្រោះក្រោយពីចាប់ដៃគ្នាជាប្ដីប្រពន្ធ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ជាដំណក់ឈាមរួមគ្នា មុនពេលលែងលះ ។
ទន្ទឹមនឹងនេះ រឿងក្ដីរបស់អ្នកទាំងពីរក៏បានឆ្លងកាត់ការដោះស្រាយចំនួន ២ លើករួចមកហើយដែរ ក៏ប៉ុន្តែពុំទាន់បានដាច់ស្រេចនៅឡើយនោះទេ ។ ដោយឡែកនាថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ នេះ លោក Mike Pirat បានអញ្ជើញទៅតាមការណាត់របស់មេធាវីនាង Sara Casing ដែលជាអតីតប្រពន្ធ ដើម្បីចូលខ្លួនសម្រួលរឿងក្ដីឱ្យបានឆាប់ដាច់ស្រឡះជាលើកទី ៣ ។
យ៉ាងណាមិញ បើយោងតាមសម្ដីលោកមេធាវីនាង Sara Casing បាននិយាយថា ការដោះស្រាយលើកនេះ គឺខាងភាគី លោក Mike មកសុំដកសិទ្ធិដែលលោកធ្លាប់ស្នើសុំចំណាយកាលពីពេលមុននោះវិញ ដោយតុលាសម្រេចឱ្យកូនក្ដីរបស់លោក នាង Sara Casing ត្រូវទទួលខុសត្រូវចំពោះកូនពាក់កណ្ដាលម្នាក់ សម្រាប់ការផ្គត់ផ្គង់ ថ្លៃសិក្សាចាយវាយ រហូតកូនប្រុសរបស់អ្នកទាំងពីររៀនចប់ថ្នាក់ទី ១២ ហើយបើការសិក្សាកូនប្រុសអ្នកទាំងពីឈានដល់ថ្នាក់មហាវិទ្យាល័យនោះ ជាតួនាទីរបស់ លោក Mike វិញ ដែលជាឪពុកអ្នកទទួលខុសត្រូវ ហើយអ្នកទាំងពីរក៏បានព្រមព្រៀងគ្នាដែរ ដើម្បីបញ្ចប់រឿង ព្រោះមិនចង់ឱ្យវែងឆ្ងាយបន្ត ៕