មិនទាន់ដល់ថ្ងៃពិសេសផង តូតា ត្រូវបានក្រុមគ្រួសារធ្វើរឿងរំភើបអារម្មណ៍នេះទៅហើយ (វីដេអូ)
គ្រាន់តែចូលដល់ខែមីនាភ្លាម តារាសម្តែងរូបស្រស់ តូតា ត្រូវបានក្រុមគ្រួសារ Surprise នូវនំខួបកំណើត និង បាច់ផ្កាកុលាបយ៉ាងស្រស់ស្អាត ឃើញហើយពិតជាមានភាពកក់ក្តៅជាខ្លាំង ។
ខុសប្លែកពីមិត្តរួមអាជីព បើទោះបីមានជំនួញធំៗពេញដៃក៏ពិតមែន តែតារាសម្តែងដែលមានបបូរមាត់សិចស៊ី តូតា មិននិយមធ្វើពិធីធំៗនៅក្នុងថ្ងៃពិសេសៗរបស់ខ្លួន ដែលមានពិធីចេញខែកូន និង ខួបកំណើតជាដើម ។ សម្រាប់ខែមីនានេះ គឺជាខែពិសេសរបស់ តូតា ព្រោះនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំ ក៏ដូចជាខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់នាង និង លោក ប៉ុល វិបូ ជាស្វាមី ។
អ្វីដែលចាប់អារម្មណ៍ មិនទាន់ដល់ថ្ងៃពិសេសផង តូតា បានទទួលការ Surprise ពីសំណាក់សាច់ញាតិនូវនំខួបកំណើត និង បាច់ផ្កាកុលាប ធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា គ្រាន់តែឃើញវីដេអូនេះ មើលទៅពិតជាមានភាពកក់ក្តៅណាស់ បើទោះជាពិធីបែបសាមញ្ញៗក៏ដោយ ។
ក្រោយសម្រាលកូនហើយ តូតា នៅតែមានសម្រស់ស្រស់សោភា បើទោះគីឡូមិនទាន់ស្រកដូចដើមក៏ពិតមែន ។ អ្នកគាំទ្រជាច្រើននៅតែទន្ទឹងរង់ចាំស្នាដៃថ្មីៗរបស់នាង ប៉ុន្តែយ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថា អ្នកម្តាយរូបនេះនឹងមានគម្រោងវិលចូលមកប្រមូលលុយកាក់ល្អិតតាមរយៈការសម្តែងដូចមុន ឬ បែបណាទេ ។
ពេលនេះ តូតា និង ស្វាមីមានមុខជំនួញធំៗនៅក្នុងដៃជាច្រើនដែលមានដូចជា ភោជនីយដ្ឋាន ហាងលក់គ្រឿងអលង្ការ អចលនទ្រព្យ Resort នៅខេត្តកំពត និង កសិដ្ឋានចិញ្ចឹម គោនៅខេត្តកំពង់ស្ពឺជាដើម ។ ចង់ដឹងថា តូតា រំភើបខ្លាំងបែបណាតោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖
រូបថត ៖ ហ្វេសប៊ុក