អីយ៉ាស់! មួយឈុតនេះ សុភ័ក្រ កុសុម៉ា ជិតឈឹងខាងលើ តែកុំមើលល្វែងក្រោម វាលណាស់!
ពិធីការិនីដែលកំពុងតែមានប្រជាប្រិយភាពនាពេលបច្ចុបប្បន្ន សុភ័ក្រ កុសុម៉ា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងនៅក្នុងកម្មវិធីកម្សាន្តនានា តាមរយៈពាក្យសម្ដីបែបកំប្លុកកំប្លែង និង កាយវិការដ៏គួរឱ្យស្រឡាញ់ ។
ក្រៅពីមានឈ្មោះជាពីធីការិនី ដែលមានការគាំទ្រពីមហាជនរួចហើយ សុភ័ក្រ កុសុម៉ា ក៏មានសម្រស់ស្រស់ស្អាត មានទេពកោសល្យជាច្រើនក្នុងសិល្បៈ ថែមទាំងចូលចិត្តលេងស្ទីលតែងខ្លួនបែបស្រស់ស្អាតទាន់សម័យ ខ្យូតៗ មិនថាជាបែបយុវវ័យ ឬ បែបបុរាណឡើយ ពោលគឺធ្វើឱ្យពិធីការិនីរូបនេះស្រស់ស្អាត ជាពិសេសនាងមិនសូវជាបញ្ចេញភាពសិចស៊ីប៉ុន្មាននោះទេ ។
ទោះបីជាមិនសូវបង្ហាញខ្លួនក្នុងឈុតបែបសិចស៊ីក៏ពិតមែន តែយូរៗម្តងគេក៏បានឃើញពិធីការិនីរូបនេះ បង្ហាញឱ្យអ្នកគាំទ្របានឃើញផងដែរ ។ ជាក់ស្តែង ថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានបង្ហាញរូបបួនសន្លឹកនៅឯមាត់សមុទ្រ បញ្ចេញសាច់ រាងស្រឡូន គួរឱ្យក្នាញ់ណាស់ ធ្វើឱ្យមហាជនបើកភ្នែកធំៗមើលឡើងភ្លឹកតែងម្ដង ៕