ល្អគាប់ភ្នែក! អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា ក្នុងឈុតបុរាណខ្មែរ ស្រស់ស្អាតខ្លាំង
បើនិយាយពីអ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា ទោះបីជាមានកូនមួយទៅហើយ តែនៅតែមានភាពស្រស់ស្អាត សាច់ចាំ និង មានស្ទីលលេងខ្លួនស្អាតៗជាហូរហែ ។
រាល់ការបង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាដំណើរកម្សាន្តនានា ឱក សុគន្ធកញ្ញា តែងឆក់យកបេះដូងទស្សនិកជនជាច្រើន និង តែងមានការសរសើរមិនដាច់ពីមាត់ព្រោះតែភាពស្រស់ស្អាត របៀបតុបតែងខ្លួនប្រាណបែបទាន់សម័យ មានទាំងបែបសិចស៊ី សុភាពរាបសារ និង សូម្បីតែបែបសម្លៀកបំពាក់ប្រពៃណី ក៏មានភាពស័ក្ដិសមឥតខ្ចោះដែរ ។
ជាក់ស្ដែងអ្វីដែលកាន់តែពិសេសទៅទៀត កាលពីពេលលថ្មីៗនេះដែរ ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសម្រស់ក្នុងឈុតប្រពៃណីមួយនៅក្នុងបទចម្រៀងថ្មី ត្រៀមដើម្បីទទួលស្វាគមន៍អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីនេះ បានធ្វើឱ្យទស្សជនចូលមកបញ្ចេញមតិសរសើរមិនដាច់ពីមាត់ ដោយម្នាក់ៗបានលើកឡើងស្របគ្នាថាជាតារាស្រីលំដាប់ជួរមុខម្នាក់ ដែលមានសម្រស់ស្រស់ស្អាត មិនចេះចាស់ និង មានអ្នកខ្លះបានសរសើរថា ទោះស្ថិតក្នុងសម្លៀកបំពាក់បែបណាក៏តារាស្រីរូបនេះនៅតែស្អាតខ្ញង់ និង លេចធ្លោជានិច្ច ៕