អីយ៉ាស់! ឆន សុវណ្ណរាជ ហៅម្តាយ សុភ័ក្រ្ត កុសាម៉ា ម៉ាក់ក្មេកពេញៗមាត់ (វីដេអូ)
រយៈជាច្រើនឆ្នាំមកហើយ តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈ តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ហាក់មិនទាន់បង្ហើបថា លោកមាននារីណាម្នាក់ជាម្ចាស់បេះដូងនៅឡើយនោះទេ ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះដែរតារាចម្រៀងល្បីឈ្មោះរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកបានហៅម្តាយរបស់ពិធីការិនី សុភ័ក្ត្រ កុសាម៉ា ថា «ម៉ាក់ក្មេក» ពេញៗមាត់ ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនោះ គឺលោក ឆន សុវណ្ណរាជ បាននិយាយថា សុភ័ក្ត្រ កុសាម៉ា លួចបេះដូងរបស់លោក ហើយធ្វើឲ្យលោកនឹកទៀតផង ។
ពាក្យពេចន៍ខាងលើនេះដែរ លោក ឆន សុវណ្ណរាជ បានសរសេរបញ្ចេញមតិនៅលើវីដេអូ Live របស់ពិធីការិនី សុភ័ក្ត្រ កុសាម៉ា កាលពីយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ហើយពាក្យពេចន៍ទាំងនោះដែរ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមមានចម្ងល់ ដោយខ្លះបានលើកឡើងថា តារាស្រីប្រុសទាំងពីរខាងលើនេះ លេងសើចនឹងគ្នាក្នុងនាមជាអ្នករួមអាជីព និង រាប់អានគ្នាជាបងប្អូនតែប៉ុណ្ណោះ ៕