មើលកូនៗទាំង ៣ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ស្រស់ស្អាតគួរឱ្យក្នាញ់ណាស់
តារាចម្រៀង យក់ ឋិតរដ្ឋា ត្រូវបានទស្សនិកជនស្គាល់ថាជាអ្នកចម្រៀងស្រីមួយរូប ដែលមានកេរ្ដិ៍ឈ្មោះល្បីជាយូរឆ្នាំមកហើយ ចាប់តាំងពីចូលសិល្បៈមករហូរដល់បច្ចុប្បន្ននេះ បើគិតទៅមានរយៈពេលជាង ២០ ឆ្នាំមកហើយ ។
ចាប់តាំងពីបានចូលប្រឡូកនៅក្នុងសិល្បៈ រហូតបានសាងភាពល្បីល្បាញរួចហើយ យក់ ឋិតរដ្ឋា ក៏បានរៀបការជាមួយនឹងតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត កាលពីអំឡុងឆ្នាំ ២០០៦ ។ ក្រោយពីបានរៀបការជាមួយគ្នារួចមក គិតមកដល់សព្វថ្ងៃអ្នកទាំងពីរបានទទួលចំណងដៃកូនប្រុស ស្រី ចំនួន ៣ នាក់ហើយ ។ ក្រឡេកមកមើលពីមុខមាត់របស់កូនៗទាំង ៣ របស់ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត វិញ ពេលនេះក៏កាន់តែមានវ័យកាន់តែធំទៅហើយ ជាពិសេសម្នាក់ៗមានមុខមាត់ស្រស់ស្អាត និង គួរឱ្យក្នាញ់ខ្លាំងណាស់ ។
ខាងក្រោមនេះជារូបភាពស្អាតៗរបស់កូនអ្នកសិល្បៈមួយគូនេះ ៖