ចង្វាក់បែបនេះទើបសមសម្រាប់ចូលឆ្នាំខ្មែរ! ខេមរៈ សិរីមន្ត ចេញមួយបទបើកឆាកមុខចូលឆ្នាំថ្មី អ្នកគាំទ្រលាន់មាត់សរសើរព្រាត (វីដេអូ)
នៅបាំងតែពីរខែទៀតប៉ុណ្ណោះបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងចូលមកដល់ ស្របពេលដែលរាល់ឆ្នាំ ប្រិយមិត្តតែងតែរង់ចាំបទចម្រៀងបែបប្រពៃណីដើម្បីអបអរសម្រាប់បុណ្យជាតិនេះ។
មិនខុសពីសព្វដង ផលិតកម្មធំជាងគេក្នុងស្រុកដែលតែងស្ថិតក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបគឺ ផលិតកម្ម រស្មីហង្សមាស ក៏ទើបបានបញ្ចេញបទចង្វាក់បែបប្រពៃណីមួយគឺបទ ‘’ក្រមុំឥឡូវចាស់ៗម្ល៉េះ’’ ដែលបកស្រាយដោយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាផ្នែកបុរស គឺលោក ខេមរៈ សិរីមន្ត ។
គ្រាន់តែផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបង្ហោះបានបន្តិច Comments រាប់រយរាប់ពាន់ត្រូវ បានសរសេរលើបទចម្រៀងមួយនេះដែលក្រឡេកមើលទៅ Comment មួយក៏បង្ហាញពីការពេញចិត្ត ពេញថ្លើមបទចម្រៀងមួយនេះដែរ។ ងាកមើលមើលពីវីដេអូបទចម្រៀងនេះវិញ គឺថាត្រជាក់ភ្នែក ប្លែកអារម្មណ៍ ការរៀបចំពិតជាបានល្អឥតខ្ចោះសម្រាប់បរិយាកាសរដូវបុណ្យចូលឆ្នាំខ្មែរនេះ ហើយបើនិយាយពីបទភ្លេងវិញ ឃើញថាមានលាយជាមួយនឹងឧបករណ៍ភ្លេងខ្មែរដែលមិនសូវឃើញ គេយកមកប្រើជាមួយបទសម័យនោះគឺ គែន ដែលស្តាប់ហើយរន្ថើនអារម្មណ៍មិនសរសើរមិនបាន។
គ្រប់គ្រឿងទាំងភ្លេង ទាំងទំនុក ទាំងរូបភាព បែបនេះហើយទើបមានមតិលើកឡើងថាមានតែ ផលិតកម្ម រស្មីហង្សមាស ទេដែលផលិតបទចម្រៀងត្រូវតាមរដូវការនីមួយៗបានយ៉ាងល្អឥតខ្ចោះ បែបនេះ មិនខកចិត្តខកបំណងក្នុងការរង់ចាំឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖