កំលោះវ័យ ២៦ឆ្នាំ ទម្លាយតាមស្នេហ៍ ៣ឆ្នាំ ប្លុកហ្វេសប៊ុកអស់ម្តង ទម្រាំបានអ្នកមេម៉ាយវ័យ ៤៣ ឆ្នាំជាភរិយា (វីដេអូ)
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ ជាពិសេសមិត្តក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរៀមច្បងអ្នកនាង សាន សុខកក្កដា កំពុងតែចូលរួមអបអរដល់តារាចម្រៀងរូបនេះ បានរៀបមង្គលការជាមួយនឹងស្វាមីវ័យក្មេង ក្រោយស្ពាយឈ្មោះជាម៉េម៉ាយអស់រយៈពេលជាច្រើនឆ្នាំមក ។
ទន្ទឹមនឹងការចូលរួមអបអរសាទរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏មានការចាប់អារម្មណ៍ពិធីមង្គលការរបស់តារាចម្រៀង សាន សុខកក្កដា ផងដែរ ក្រោយពីផេកសិល្បករកម្ពុជាបានបង្ហោះឲ្យដឹងថា ស្វាមីរបស់នាងមានអាយុតិចជាងនាងដល់ទៅជាង ២០ ឆ្នាំ ឯណោះ ដោយអ្នកនាងមានអាយុ ៤៣ ឆ្នាំ រីឯ ស្វាមីមានអាយុ ២៦ ឆ្នាំ ។ ចំពោះរឿងរ៉ាវស្នេហាខុសជំនាន់នេះដែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកយកមកជជែក និង ចង់ដឹងយ៉ាងខ្លាំងពីរឿងរ៉ាវស្នេហ៍របស់គូស្វាមីភរិយាខុសវ័យមួយគូ ។
បើតាមផេកសិល្បករកម្ពុជា បានបង្ហោះវីដេអូកិច្ចសម្ភាសរវាងលោក អ៊ឹម ជីវ៉ា និង គូស្វាមីខាងលើនេះ បានធ្វើឲ្យអ្នកទស្សនាកំពុងតែរំភើបចិត្ត និង សរសើរពីការតស៊ូក្តីស្រឡាញ់របស់ស្វាមី អ្នកនាង សាន សុខកក្កដា យ៉ាងខ្លាំង ក៏ព្រោះតែទោះជាលោកមានវ័យក្មេងជាងភរិយាដល់ទៅជិត ២០ ឆ្នាំក្តី តែលោកគឺជាអ្នកតាមស្រឡាញ់ភរិយារហូតដល់ទៅ ៣ ឆ្នាំ ឯណោះ ។ លើសពីនោះ កំឡុងពេលលោកតាមស្នេហ៍ភរិយា គឺនាងបាន Block ហ្វេសប៊ុកលោកចោល ក៏ព្រោះតែគិតថាលោកនៅក្មេងពេក ។
យ៉ាងណាមិញ ហេតុតែការតស៊ូ និង ក្តីស្រឡាញ់ស្ម័គ្រមានពិត ក្រោយតាមស្នេហ៍ភរិយាដល់ទៅ ៣ ឆ្នាំហើយនោះ មកដល់កំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ស្វាមីរបស់អ្នកនាង សាន សុខកក្កដា បានចាប់ផ្តើមទទូចស្នេហ៍នាងម្តងទៀត ទើបអ្នកនាងទន់ចិត្ត និង សម្រេចចិត្តចូលរោងការភ្លាមៗតែម្តង ។ តស់! ទៅទស្សនារឿងរ៉ាវស្នេហារបស់គូស្នេហ៍ខុសវ័យខាងលើនេះ ៖