ក្តីស្រឡាញ់ស្មើជីវិត ត្រូវបានព្រាត់ប្រាស ព្រោះតែស្នេហាខុសវណ្ណៈ ទាំងអស់នេះមាននៅក្នុងរឿង «បុរសជីកក្តាម» (វីដេអូ)
ភ្នំពេញ៖ នារីស្រស់សោភាដែលមានទ្រព្យធនជាច្រើន ហ៊ានលះបង់អ្វីៗទាំងអស់ ព្រោះតែក្តីស្រឡាញ់ចំពោះបុរសម្នាក់ ដែលមានវណ្ណៈខុសគ្នា និង ត្រូវបាននារីកាចឆ្នាសដែលជាសាច់ឈាមខ្លួនឯងតាមឈ្នានីសបំបែក ឱ្យព្រាត់ឃ្លាតចាកឆ្ងាយពីគ្រួសារ ។
ឥឡូវនេះ ស្ថានីយទូរទស្សន៍ CTN បានផលិតខ្សែភាពយន្តរឿងព្រេងនិទានខ្មែរជាច្រើន ហើយសម្រាប់សប្តាហ៍នេះទស្សិកជននឹងបានទស្សនារឿងព្រេងនិទានខ្មែរ រឿង «បុរសជីក្តាម» ។
តើបុរសជីកក្តាម អាចទទួលយកក្តីស្រឡាញ់ពីនារីម្នាក់នោះបានទេ? ព្រោះនារីខ្លួនស្រឡាញ់ បានចាកចេញពីគ្រួសារ ដែលជាបន្ទុកមួយ ដែលធ្វើឱ្យស្នេហារបស់បុរសជីកក្តាមកាន់តែមានសម្ពាធ ពីគ្រួសារដែលជាអ្នកមានទ្រព្យធន។
ទស្សនិកជន ពិតជាចង់ដឹងថា តើស្នេហារវាងនារីដែលមានទ្រព្យធនច្រើន និងបុរសជីកក្តាម អាចបន្តទៅមុខបានទៀតដែរ ឬទេ? ទស្សនិកជន នឹងបានទស្សនាខ្សែភាពយន្តរឿងព្រេងនិទានខ្មែរល្បីៗ ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាជាច្រើននាក់ផងដែរ។
ទស្សនិកជន នឹងបានទស្សនានូវរឿងព្រេងនិទានខ្មែរ រឿង “បុរសជីកក្តាម” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅក្នុងពេលឆាប់ៗនេះ ៕
អត្ថបទ៖ ឡុង រតនា