ក្ដីសុខពេញទី អ្នកសិល្បៈល្បីៗ ៧ គូ ចាយភាពផ្អែមល្ហែម សុភមង្គលខ្លាំងក្នុងថ្ងៃ ១៤ កុម្ភៈ
នៅថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃទិវានៃក្ដីស្រឡាញ់ ក្នុងនោះយើងសង្កេតឃើញនៅលើបណ្ដាញសង្គមមានសិល្បករ សិល្បការិនី ជាច្រើនបានយកថ្ងៃនោះចូលរួមអបអរ ដោយមានគូស្នេហ៍សិល្បៈខ្លះបានជូនបាច់ផ្កាគ្នា ហើយបាននាំគ្នាលម្ហែកាយនៅតាមទីកន្លែងផ្សេងៗគ្នា ព្រមទាំងញ៉ាំអាហារជុំគ្នា ដើម្បីបង្ហាញពីក្ដីសុខ ភាពផ្អែមល្ហែម និង សុភមង្គល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ក្នុងចំណោមអ្នកសិល្បៈជាច្រើនគូ យើងចាប់អារម្មណ៍ទៅលើគូស្នេហ៍អ្នកសិល្បៈយើង ៧ គូ មានដូចជា ៖
១. ក្រុមគ្រួសារតារាចម្រៀងលោក ខេមរៈ សិរីមន្ត
២. ក្រុមគ្រួសារ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា
៣. តារាសម្ដែង ម៉ាក សែនសូនីតា និង ស្វាមី
៤. ក្រុមគ្រួសារពិធីការិនី កែវ ចាន់និមល
៥. ពិធីករ ជា វិបុល និង ពិធីការិនី គង់ សុជាតិ
៦. អ្នកនាង សួស វិហ្សា និង លោក ថមមី
៧. លោក ណា ខុន និង គូស្នេហ៍