វាសនាតារាកំប្លែង ២ រូប បាត់មុខពីសិល្បៈរាប់ឆ្នាំ ត្រឡប់មកវិញ ម្នាក់ក្លាយជាជំទាវ ម្នាក់ធ្លាក់ដុនដាបខ្លាំង
អ្នកនាង អយ និង នាង ឃ្មឹប គឺជាតារាកំប្លែងល្បីឈ្មោះ និង មានប្រជាប្រិយភាពក្នុងប្រទេស កាលពីជិត ១០ ឆ្នាំមុន ។ ស្របពេលកំពុងតែមានឈ្មោះល្បី ស្រាប់តែបាត់មុខតារាកំប្លែងទាំង ២ រូបនេះឈឹង ជាមួយនឹងរឿងអាស្រូវរុំខ្លួនជាច្រើន ។ ក្រោយពីបាត់មុខឈឹងពីសិល្បៈនោះ កន្លងទៅតារាកំប្លែង ២ រូបនេះ ក៏បានបង្ហាញវត្តមានមកវិញ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ពេលបង្ហាញវត្តមានមកវិញនេះ គឺតារាទាំង ២ រូប ប្រែប្រួលវាសនាយ៉ាងខ្លាំង ធ្វើឱ្យមហាជនគក់ទ្រូងមិនស្ទើរទេ ។
១. តារាកំប្លែង ស្រីអយ
ក្រោយពីបានសាងកេរ្ដិ៍ឈ្មោះឱ្យមានភាពល្បីល្បាញក្នុងសិល្បៈរួចមក អតីតតារាកំប្លែងរូបនេះស្រាប់តែធ្លាយព័ត៌មានរឿងអាស្រូវយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធរឿងលុយកាក់ និង លេងល្បែងស៊ីសង ទើបបង្ខំឱ្យ ស្រីអយ ចាកចេញពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ។ ក្រោយលេចមុខសាជាថ្មី តារាកំប្លែង ស្រីអយ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាកំប្លែងស្រីរូបនេះ បានរៀបការជាមួយអ្នកមានឋានៈមួយរូបក្នុងប្រទេស និង មានងារជាជំទាវ ។
បច្ចុប្បន្នអតីតតារាកំប្លែង ស្រីអយ មានរូបសម្រស់ស្រស់ស្អាតប្លែកខ្លាំង និង កំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមីលើគំនរទ្រព្យសម្បត្តិស្ដុកស្ដម្ភ រួមនឹងកូនប្រុសស្រីពីររូបទៀតយ៉ាងកក់ក្តៅ ។
២. តារាកំប្លែង នាង ឃ្មឹប
តារាកំប្លែងល្បីឈ្មោះ នាង ឃ្មឹប ដែលត្រូវគេស្គាល់ជាអតីតភរិយាតារាកំប្លែង នាយ ហុងដា ។ ក្រោយពីបានប្រកាសបែកបាក់ស្នេហ៍គ្នាមក តារាកំប្លែងស្រីរូបនេះ ក៏មានព័ត៌មានអាស្រូវស្នេហាជាមួយបុរសម្នាក់មានមុខម្នាក់ក្នុងសង្គម តែយ៉ាងណាតាំងពីមានព័ត៌មានអាស្រូវនោះមក នាង ឃ្មឹប ក៏បានបាត់ឈឹងតែម្តងពីក្នុងសង្គមសិល្បៈ ។
រំលងបានប៉ុន្មានឆ្នាំក្រោយមក ពោលគឺនៅពាក់កណ្តាលឆ្នាំ ២០១៧ គេស្រាប់តែបានឃើញនាង ឃ្មឹប បង្ហាញខ្លួនឡើងវិញ ដោយការបង្ហាញខ្លួននេះ បានធ្វើឱ្យមហាជនស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះសភាពនាង ឃ្មឹប បានធ្លាក់ដុនដាបយ៉ាងខ្លាំងទាំងសម្រស់ និង ជីវភាព ។ វិលមកវិញលើកនេះ នាង ឃ្មឹប គឺមិនដូចដើមឡើយ ដោយជីវិតរបស់នាងជួនលិច ជួនអណ្តែត ហើយថែមទាំងជួបរឿងទុក្ខផ្ទួនៗទៀតផង ៕