តារាល្បីៗ ៧ រូប ប្រសប់ដាក់ឈ្មោះឱ្យកូនស្រីសំណព្វចិត្តណាស់ ពីរោះប្លែកអស់ទាស់
សិល្បករ-ការិនីល្បីៗជាច្រើនដួង បានទទួលតំណក់ឈាមរបស់ពួកគេបន្តកន្ទុយគ្នាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីពួកគេបានរៀបមង្គលការជាមួយស្វាមី ឬភរិយាតាមប្រពៃណី ដើម្បីឱ្យចំណងអាពាហ៍ពិពាហ៍ក្លាយជាគ្រួសារមួយយ៉ាងពេញលេញរស់នៅប្រកបដោយសុភមង្គលយ៉ាងពិតប្រាកដ ។
ក្នុងចំណោមតារាល្បីៗជាច្រើនដួងនោះ គេកត់សម្គាល់ឃើញតារាចម្រៀង-សម្ដែង ៧ ដួង ពូកែដាក់ឈ្មោះឱ្យកូនស្រីពីរោះៗណាស់ ហើយមានអត្ថន័យ ស័ក្ដិសមទៅនឹងទម្រង់មុខបែបឃ្យូតៗគួរឱ្យស្រឡាញ់របស់កូនពួកគេថែមទៀត ។ ចង់ដឹងឈ្មោះកូនស្រីអ្នកសិល្បៈល្បីៗ ៧ ដួងនេះ ពីរោះយ៉ាងណា តស់មកស្គាល់ទាំងអស់គ្នា ៖
១- កូនស្រីតារាចម្រៀង ឆាយ វីរៈយុទ្ធ ឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី
២- កូនស្រីតារាសម្ដែង គង់ ចាន់ស្រីមុំ ឈ្មោះ គឹម សីហ៍មរកត ហៅ ម៉ូម៉ូ
៣- កូនស្រី នី រតនា ឈ្មោះ នីវណ្ណ មែលឡានី ហៅអូនមែល
៤- កូនស្រី សួស វីហ្សា និង ថមមី ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny
៥- កូនស្រីទី ៣ របស់តារាចម្រៀង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដេត ឈ្មោះថា ឃុំ រដ្ឋាណាតាលី
៦- កូនស្រី ឌី សូនីតា និង អេឡិច ហ្សូរ៉ា ឈ្មោះ ហ្សូតា ម៉ីហាណា
៧- កូនស្រីទី ២ របស់អតីតតារាកំប្លែង ផន សុផារី ឈ្មោះថា វណ្ណារ៉ា រីអ៊ែលលី